ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន
ថ្ងៃទី ៖ 02-07-2026, ដោយ​​ Dara007 , 44 Views
                     
ភ្នំពេញៈ ប្រមុខរដ្ឋស្ដីទី មានប្រសាសន៍ថា ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន បន្ទាប់ពីបាល់ទាត់មិនរើសអើងប្រទេសមាន ឬក្រប្រទេសមានប្រជាជនច្រើនឬតិចនោះទេ។យោងតាមសំណេររបស់សម្ដេចតេជោហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៅបណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៦នេះ។

ប្រមុខរដ្ឋស្ដីទី គូសបញ្ជាក់ថា ថ្ងៃមុនខ្ញុំបាននិយាយពី(បាល់មូល) ក្រោយការប្រកួតកន្លងមកនិងយប់កន្លងទៅនេះយើងគួរតែចាប់ផ្តើមនិយាយពី(ភូមិសាស្ត្របាល់ទាត់)ដែលវាខុសពីភូមិសាស្ត្រនយោបាយទាំងស្រុង។ ពេលមុនខ្ញុំតែងនិយាយថាលើពិភពលោកស្តង់ដាអន្តរជាតិមានតែក្នុងវិស័យកីឡាមួយប៉ុណ្ណោះ។ ឆ្លងកាត់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ សម្ដេចតេជោសង្កេតឃើញថាភូមិសាស្ត្របាល់ទាត់កំពុងប្រែប្រួលយ៉ាងខ្លាំងតាមរយៈវត្តមានក្រុមកីឡាមកពីប្រទេសដែលមានប្រជាជនតិចនិងជាប្រទេសកំពុងអភិវឌ្ឍ។

ប្រមុខរដ្ឋស្ដីទី បន្ដថា វត្តមានកាន់តែច្រើននៃប្រទេសក្រីក្រ និងចំនួនប្រជាជនតិចបានបង្ហាញថា បាល់ទាត់មិនរើសអើងប្រទេសមានឬក្រប្រទេសមានប្រជាជនច្រើនឬតិចនោះទេដែលនេះវាជា(ភូមិសាស្ត្របាល់ទាត់)ដែលនេះវាខុសគ្នាទាំងស្រុងជាមួយភូមិសាស្ត្រនយោបាយដែលពិភពលោកកំពុងជ្រួលច្របល់បាត់សណ្តាប់ធ្នាប់។

ប្រមុខរដ្ឋស្ដីទី ក្រុមបាល់ទាត់មកពីប្រទេសក្រីក្របានជួយជូនដំណើរក្រុមកីឡាពីប្រទេសអ្នកមានត្រឡប់ទៅប្រទេសវិញតាំងពីប្រកួតសន្សំពន្ទុរហូតដល់ការប្រកួត៣២ក្រុម និងប្រសិនមិនអាចយកឈ្នះក៏ធ្វើឲ្យប្រទេសអ្នកមានមានការព្រួយបារម្មណ៍ពេលក្រុមបាល់ទាត់មកពីក្រីក្រទាត់បញ្ចូលទីឡើងប៉ោងសំណាញ់។

យោងតាមការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់បែបនេះពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន។ ប្រមុខរដ្ឋស្ដីទី មិនដឹងថានៅលើពិភពលោកនេះមានអ្នកធ្លាប់ប្រើពាក្យ(ភូមិសាស្ត្របាល់ទាត់)ហើយឬនៅទេ ប៉ុន្តែសម្រាប់ខ្ញុំឱកាសត្បូង ត្បូងបាន និងកំពុងមកដល់ហើយសម្រាប់ប្រទេសកំពុងអភិវឌ្ឍទាំងអស់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកដឹកជញ្ជូនថ្មបាយក្រៀម និងថ្មភក់ ដែល១ដុំៗមានទម្ងន់ពី៥០០ទៅ៦០០គីឡូក្រាម ដើម្បីយកទៅត្រៀមរៀបចំជួសជុលកាំជណ្តើរ ផ្នែកខាងលិច របស់ប្រាសាទនាគព័ន្ធ ក្នុងដំណាក់កាលទី២ ដែលខូចខាតជាយូរម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com