ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតី៖ ឪពុកម្តាយបញ្ជូនកូនៗទៅសិក្សា ដូចជាការវិនិយោគ
ថ្ងៃទី ៖ 02-07-2026, ដោយ​​ Dara007 , 40 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដែលឪពុកម្តាយ ឬអាណាព្យាបាល បញ្ជូនកូនៗទៅសិក្សានៅសាលារៀន គឺប្រៀបបានដូចជាការវិនិយោគមួយ ដើម្បីបង្កើនធនធាន និងសមត្ថភាពនៅក្នុងគ្រួសារ។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ ហៅកាត់ថា PSE និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិតជ័យលាភីចំនួន ៥០០នាក់ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់គ្រួសារក្នុងការគាំទ្រការអប់រំរបស់កុមារ និងយុវជន។

សម្តេចធិបតី បន្ថែមថា ប្រសិនបើគ្មានការផ្តល់ឱកាស និងការលះបង់ពីឪពុកម្តាយក្នុងការបញ្ជូនកូនទៅរៀនទេ នោះកុមារនឹងជួបការលំបាកក្នុងការទទួលបានចំណេះដឹង និងអភិវឌ្ឍសមត្ថភាព។ ទោះបីគ្រួសារមួយចំនួនមានជីវភាពប្រឈម ក៏នៅតែខិតខំលះបង់ ដើម្បីផ្តល់ឱកាសឱ្យកូនៗបានសិក្សា និងផ្តោតលើការរៀនសូត្រ។ សម្តេចធិបតី បានបញ្ជាក់ថា មិនថាគ្រួសារមានជីវភាពធូរធារ មធ្យម ឬក្រីក្រ ក៏គ្រួសារនៅតែមានតួនាទីសំខាន់ក្នុងការបង្កើតបរិយាកាសល្អ លើកទឹកចិត្ត និងគាំទ្រដល់ការសិក្សារបស់កូនៗ។

សម្តេចធិបតី បានអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាល បន្តផ្តល់ឱកាស និងជួយអប់រំកូនៗនៅក្នុងផ្ទះបន្ថែមទៀត ព្រោះការអប់រំមិនមែនមានតែនៅក្នុងសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែត្រូវរួមបញ្ចូលទាំងការអប់រំនៅក្នុងគ្រួសារ និងសហគមន៍ផងដែរ។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ប្រសិនបើសិស្សានុសិស្សខិតខំរៀននៅសាលា ប៉ុន្តែនៅផ្ទះមិនទទួលបានការលើកទឹកចិត្ត ឬមិនមានការផ្តល់តម្លៃចំពោះការសិក្សា នោះអាចធ្វើឱ្យពួកគេប្រឈមនឹងការបោះបង់ការសិក្សា។

សម្តេចធិបតី មានប្រសាសន៍ថា ការចំណាយលើការសិក្សារបស់កូន គឺជាការវិនិយោគរយៈពេលវែង ដែលជួយឱ្យកូនមានសមត្ថភាព ឯករាជ្យក្នុងជីវិត អាចជួយខ្លួនឯង និងជួយគ្រួសារនាពេលអនាគត៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកដឹកជញ្ជូនថ្មបាយក្រៀម និងថ្មភក់ ដែល១ដុំៗមានទម្ងន់ពី៥០០ទៅ៦០០គីឡូក្រាម ដើម្បីយកទៅត្រៀមរៀបចំជួសជុលកាំជណ្តើរ ផ្នែកខាងលិច របស់ប្រាសាទនាគព័ន្ធ ក្នុងដំណាក់កាលទី២ ដែលខូចខាតជាយូរម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com