ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី ប្រកាសហាមលក់ដូរភេជ្ជៈផ្អែម និងភេជ្ជៈប៉ូវកម្លាំងដល់សិស្ស
ថ្ងៃទី ៖ 26-02-2025, ដោយ​​ Dara007 , 100 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្រ្ដី ប្រកាសហាមលក់ដូរភេជ្ជៈផ្អែម និងភេជ្ជៈប៉ូវកម្លាំងដល់សិស្ស ដើម្បីធានាឱ្យបានសុខភាពនិងទប់ស្កាត់ជំងឺទឹកនោមផ្អែម។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សាចាស់ឆ្នាំ ២០២៣ -២០ ២ ៤ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មីឆ្នាំ២០២៤-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា យកចិត្តទុកដាក់ឱ្យបានខ្ពស់លើ របបអាហាររបស់ក្មេងៗ ជាពិសេសហាមដាច់ខាតលើការលក់ដូរភេជ្ជៈផ្អែម និងភេជ្ជៈប៉ូវកម្លាំងដល់សិស្ស ដើម្បីធានាឱ្យបានសុខភាពរបស់សិស្ស ខណៈមកដល់ពេលនេះបញ្ហាទឹកនោមផ្អែមលើកុមារកើតមានច្រើន ដូចនេះត្រូវគិតគូរមើលឱ្យបានហ្មត់ចត់ និងសូមឱ្យឱពុកម្តាយ ប្រជាជន លោកគ្រូ អ្នកគ្រូ អ្នកទាំងអ្នកលក់ដូរ ត្រូវគិតគូរពីបញ្ហាភេជ្ជៈផ្អែមនេះផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មកដល់ពេលនេះ មានក្មេងតូចៗច្រើនណាស់នៅមន្ទរពេទ្យគន្ធបុប្ផា បានកើតជំងឺទឹកនោមផ្អែម ដែលបញ្ហាទាំងនេះពេលខ្លះពាក់ព័ន្ធនឹង ការខ្វះការយល់ដឹង របស់ ឱពុកម្តាយផងដែរ។ ពេលខ្លះដោយសារតែឱពុកម្តាយធ្វើតាមតែចិត្តកូនពេក ដូចដាក់ជាតិស្ករបន្ថែមទៅក្នុងខ្លួនកូន តាមរយៈការឱ្យផឹកភេជ្ជៈ ឫទឹកដោះគោដែលមានជាតិផ្អែមច្រើនចូលទៅក្នុងខ្លួនកូន។

ជាមួយគ្នានេះ សម្តេចធិបតី អំពាវនាវឱ្យភាគីពាក់ព័ន្ធ រួមគ្នាបង្កើនការផ្សព្វផ្សាយសារអប់រំ ពាក់ព័ន្ធនឹងបញ្ហាសុខភាពឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្តល់ជាការយល់ដឹងបន្ថែមទៀត ដល់ប្រជាពលរដ្ឋ និងរួមគ្នាទប់ស្កាត់បញ្ហាជំងឺផ្សេងៗ ជាពិសេសជំងឺទឹកនោមផ្អែមដែលកើតមានឡើងលើកុមារនេះផងដែរ។

សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ ក៏បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមការទទួលទាន ចែកចាយ តាំងលក់ និងផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា។ ក្រសួងអប់រំ បានបញ្ជាក់ដែរថា រាល់ការទទួលទាន ការចែកចាយ ការលក់ដូរ និងការផ្សាយពាណិជ្ជកម្មភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុង និងជុំវិញបរិវេណសាលារៀនត្រូវហាមឃាត់ជាដាច់ខាត ដើម្បីបង្ការហានិភ័យជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែមដែលបណ្ដាលមកពីទម្លាប់ទទួលទានចំណីអាហារ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំងផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេស សមារណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេស នៃសាធារណរដ្ឋតូហ្គោ បានគាំទ្រដល់កម្ពុជាក្នុងការរៀបចំកិច្ច​ប្រជុំកំពូលហ្រ្វង់កូហ្វូនីលេីកទី២០​ នៅឆ្នាំ២០២៦ ខាងមុខនេះឱ្យទទួលបានជោគជ័យ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com