ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
យុវជនទទូចឱ្យរដ្ឋាភិបាល ហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង
ថ្ងៃទី ៖ 01-10-2026, ដោយ​​ Dara007 , 14 Views
                     
ភ្នំពេញៈ ប្រសិនបើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅតែបន្តមាននៅលើបណ្ដញសង្គមព័ត៌មាន តាមដងផ្លូវសាធារណៈ តាមមុខផ្ទះប្រជាពលរដ្ឋ និងតាមរយៈការផ្សព្វផ្សាយដោយតារាល្បីៗមានឥទ្ធិពលមួយចំនួន កម្ពុជានៅតែបន្តប្រឈមនឹងបញ្ហាដែលបណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹង។ នេះជាខ្លឹមសារដែលមាននៅក្នុងវីដេអូជាច្រើន ដែលផលិតដោយយុវជន និងបង្ហោះនៅលើបណ្ដាញសង្គមព័ត៌មាន ដោយទទួលបានអ្នកទស្សនាជិត ៣លានដង (3M views)។

ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ការដំឡើងអាករពិសេសលើផលិតផលគ្រឿងស្រវឹង ការកំណត់អាយុទិញនិងប្រើប្រាស់គ្រឿងស្រវឹង ព្រមទាំងការហាមឃាត់តារាល្បីៗ មិនឱ្យផ្សាយគ្រឿងស្រវឹង គឺជាការអំពាវនាវរបស់យុវជន ដែលត្រូវបានលើកឡើងនៅក្នុងវីដេអូចំនួន ៨៣។

វីដេអូទាំងនេះបានទទូចឱ្យរាជរដ្ឋាភិបាលដាក់ចេញវិធានការខាងលើ និងចាត់វិធានការឱ្យបានឆាប់រហ័សដើម្បីការពារកុមារ និងយុវជនកម្ពុជា ដែលជាមូលធនមនុស្សបន្តវេន ជាកម្លាំងស្នូលសម្រាប់ការពារជាតិ និងអភិវឌ្ឍសង្គមជាតិនាពេលអនាគត កុំឱ្យធ្លាក់ខ្លួនជាជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងស្រវឹង។

ការស្នើសុំរបស់យុវជនឆ្លើយតបយ៉ាងច្បាស់ទៅនឹងវិធានការរបស់អង្គការសុខភាពពិភពលោក (WHO) មួយចំនួនដែលបានផ្ដល់អនុសាសន៍ ៖ (១) ហាមឃាត់ការផ្សព្វផ្សាយគ្រឿងស្រវឹង (២) កំហិតភាពងាយរកបាននៃផលិតផលគ្រឿងស្រវឹង (៣) ដំឡើងអាករពិសេសលើផលិតផលគ្រឿងស្រវឹង។

យុវជនមកពីខេត្តតាកែវបានបញ្ចេញចំណាប់អារម្មណ៍ថា៖ “រៀងរាល់១០វិនាទី មានមនុស្សស្លាប់ ១នាក់បណ្ដាលមកពីការគ្រឿងស្រវឹង ហើយគ្រឿងស្រវឹងក៏ជាភ្នាក់ងារបង្កហានិភ័យជាច្រើនដូចជា៖ ធ្វើឱ្យធនធានមនុស្សចុះខ្សោយ បាត់បងសមត្ថភាពពលកម្ម ធ្វើឱ្យមនុស្សញៀនស្រា និងប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់យុវជនជាដើម”។

យុវជនមកពីសាលារៀនវ៉េស្ទឡាញន៍ បានលើកឡើងថាមានកត្តាមួយចំនួនដែលជំរុញឱ្យយុវជនចាប់ផ្ដើមប្រើប្រាស់ និងប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើនឡើងៗ “ ក្នុងសង្គមបច្ចុប្បន្ន  គ្រឿងស្រវឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយតាមរយៈកត្តាអូសទាញមួយចំនួនដូចជា៖ទី១ តម្លៃថោក និងភាពងាយរកបាននៃគ្រឿងស្រវឹង។ ទី២ តាមរយៈការផ្សាយប៉ាណូធំៗ តាមរយៈបុគ្គលមានឥទ្ធិពលផ្សព្វផ្សាយតាមបណ្ដាញសង្គម ដូចជា Facebook Tik Tok Instagramជាដើម ព្រមទាំងយុទ្ធនាការផ្តល់រង្វាន់ក្នុងក្រវិលកំប៉ុងថែមទៀតផង” យុវជនមកពីសាលា Education First Cambodia បានស្នើសុំរាជរដ្ឋាភិបាលពិចារណាលើវិធានការមួយចំនួនក្នុងការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់នៃការសេពគ្រឿងស្រវឹង។ វិធានការទាំងនោះរួមមាន៖ ១. ផ្ទាំងប៉ាណូនៅតាមផ្លូវសាធារណៈមិនត្រូវផ្សាយគ្រឿងស្រវឹង ២. ក្រុមហ៊ុនស្រាបៀរមិនត្រូវដាក់រង្វាន់ដើម្បីពង្វក់ស្មារតីយុវជន ៣. Idolឬបុគ្គលល្បីមិនត្រូវផ្សព្វផ្សាយការសេពគ្រឿងស្រវឹងដែលអាចអូសទាញយុវជនជាច្រើនធ្វើត្រាប់តាម ៤. ហាមដាច់ខាតការលក់នូវការលក់គ្រឿងស្រវឹងដល់អនីតិជន និង៥. គួរដំឡើងពន្ធ (អាករពិសេស)លើទំនិញស្រាបៀរ ដើម្បីកាត់ការប្រើប្រាស់។  

សូមបញ្ជាក់ថា វីដេអូទាំងនេះ ត្រូវបានផលិតឡើងដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធីផលិតវីដេអូអប់រំខ្លីស្ដីពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង ដែលបានរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា ប្រារព្ធឡើងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល គរុកោសល្យ ភូមិភាគ រាជធានីភ្នំពេញ៕  

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ នៅឆ្នាំ២០២៧ខាងមុខនេះ បងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងទទួលបានប្រាក់ឈ្នួលសរុបចាប់ពី២៣១,៥ដុល្លារក្នុងម្នាក់ក្នុងមួយខែ ដោយរួមបញ្ចូលប្រាក់ឈ្នួលអប្បបរមា២១២ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com