ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
សហជីពរិះគន់ធ្ងន់ៗចំពោះក្រុមប្រឆាំងក្រៅប្រទេស ដែលយកការដំឡើងប្រាក់ឈ្នួល​កម្មករសម្រាប់ឆ្នាំ២០២៧​ធ្វើជា​លេស​កេង​ចំនេញ​ផលប្រយោជន៍នយោបាយ
ថ្ងៃទី ៖ 01-10-2026, ដោយ​​ Dara007 , 42 Views
                     
ភ្នំពេញៈ សហជីពធំៗនៅកម្ពុជា បានចេញមុខ​រិះ​គន់ធ្ងន់ៗចំ​ពោះក្រុមប្រ​ឆាំងនៅ​ក្រៅប្រទេ​ស ដែល​ព្យាយាមយក​​ការដំឡើង​​ប្រាក់​​ឈ្នួល​អប្ប​បរ​មា​សម្រាប់កម្ម​ករនិយោ​ជិត មកធ្វើ​ជាផលប្រយោជន៍​នយោបាយដ៏​ខ្មៅ​ងងឹត និង​មានចេតនាមិនចង់ឱ្យកម្មករមានការងារធ្វើ និង​បង្កើន​ការវិនិ​យោគ​នៅ​កម្ពុជា។

លោក សំ សឿន ប្រធាន​សហភាពពលកម្ម​ជាតិកម្ពុជាបានលើ​កឡើងថា ការរិះគ​ន់របស់ក្រុ​មប្រឆាំងនៅក្រៅ​ប្រទេស​​ជុំវិញ​ដំណើរការ​កំណត់​ប្រាក់​ឈ្នួល​នេះ ​គឺជា​ចេតនា​អាក្រក់ និង​មិនចង់​ឃើញកម្មក​រនិយោជិត​មាន​ការងារធ្វើ និងមិនចង់​ឱ្យអ្នក​វិនិយោគ​បរទេស​មករក​ស៊ីនៅ​ក្នុង​ប្រទេ​សកម្ពុជា។ លោកបានកត់សម្គាល់ឃើញថា ក្រុមប្រឆាំងក្រៅប្រទេស មិនដែលសាទ​រចំពោះអ្វីដែលជា​សមិទ្ធផលរប​ស់រាជរដ្ឋាភិបា​លនោះទេ​។

ជាក់​ស្តែង ការដំ​ឡើងប្រាក់ឈ្នួលនេះ ​ក៏ពួកគេនៅ​តែរិះគន់។ ការរិះគន់របស់ពួកគេ គឺមិនដែលផ្តោតលើ​ផលប្រយោជន៍រប​ស់បងប្អូនកម្ម​ករនិ​យោ​ជិត ហើ​យពួក​គេមិនគិតដល់ស្ថិរភា​ពការងារសម្រាប់បងប្អូន​យើងដែរ គឺពួក​គេ​គិតតែផលប្រយោជន៍​នយោបា​យរបស់ក្រុ​ម​ខ្លួនប៉ុណ្ណោះ។ ជាមួយគ្នានេះ លោក អ៊ុន ដារ៉ា​ ប្រធានសហ​ភាពសហជីពកម្ពុជា​ពន្លឺកម្មករបានលើ​កឡើងថា ការរិះគន់លើការដំឡើ​ងប្រាក់ឈ្នួល​ពីសំ​ណា​ក់ក្រុមប្រ​ឆាំងក្រៅ​ប្រទេសនេះ គឺ​មិនឆ្លុះបញ្ចាំងពីបរិបទស​ង្គម និងស្ថានភាពសេ​ដ្ឋកិច្ចជាក់ស្តែងនោះទេ។

លោកបញ្ជាក់ថា ការពិត រឿងក្រុម​ប្រឆាំង​រិះគន់នេះ គឺមិនមាន​អ្វីប្លែកទេ ព្រោះក្រុម​ប្រឆាំងតែងតែរិះគ​ន់គ្រប់រឿង មិនថាតែការដំឡើ​ងប្រាក់ឈ្នួ​ល​ទេ​ បើទោះបីជាយើង​បានពិភាក្សាយ៉ាងលម្អិតស្របតាមបរិបទ​សង្គម ស្ថានភាពសេដ្ឋកិច្ច និងសមត្ថភាពផលិតរបស់យើងក៏ដោយ។ កិច្ចពិ​ភាក្សា​ច្រើន​លើក គឺផ្អែកលើ​ទិន្នន័យ និង​ផល​​ប្រយោ​ជន៍​​របស់កម្មករ ព្រ​មទាំង​រក្សាបាននូវ​ការងារ និងការវិនិយោ​គនៅ​កម្ពុជា។

បើតាមលោក ដារ៉ា បាន​បន្ថែមថា ការរក្សាសម​តុល្យរវាងប្រាក់ចំណូលរប​ស់កម្មករ និងសមត្ថភា​ពរបស់រោងចក្រ សហគ្រាស គឺជាចំណុច​សំខាន់មួយ​ក្នុងកា​រធា​នាឱ្យវិស័យផ​លិតកម្មអាចបន្ត​ដំណើរការ និងរក្សាការងាររប​ស់កម្មករនិយោជិតបាន។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២​០២៦ ក្រុមប្រឹក្សាជាតិប្រា​ក់ឈ្នួ​លអប្ប​ប​រមា បាន​បោះឆ្នោតសម្រេចយក​លើតួលេខ​ចុងក្រោយ ២១០​ដុល្លារ ​បន្ទាប់​មកសម្តេចធិ​បតី ហ៊ុន ម៉ាណែត បានស​ម្រេចបន្ថែម ២ដុល្លារ ដែល​ធ្វើឱ្យប្រាក់ឈ្នួ​លអប្បប​រមាកើន​ដល់ ២១២ដុល្លារ​ក្នុង​មួយ​ខែ ដោយ​នឹងចូលជា​ធរមានចា​ប់ពីថ្ងៃទី០១ ​ខែមករា ឆ្នាំ២០២៧។ ក្រៅពី​ប្រាក់​ឈ្នួល​គោល កម្មក​រនិយោ​ជិតក៏មា​នអត្ថ​ប្រយោជន៍ និងប្រាក់​ឧបត្ថម្ភ​​ផ្សេងៗ​តាម​លក្ខខណ្ឌ​ដែល​មានចែង​ផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ នៅឆ្នាំ២០២៧ខាងមុខនេះ បងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងទទួលបានប្រាក់ឈ្នួលសរុបចាប់ពី២៣១,៥ដុល្លារក្នុងម្នាក់ក្នុងមួយខែ ដោយរួមបញ្ចូលប្រាក់ឈ្នួលអប្បបរមា២១២ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com