ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតី៖ ពលរដ្ឋកម្ពុជាមិនទាន់មានអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នោះទេ
ថ្ងៃទី ៖ 01-10-2026, ដោយ​​ Dara007 , 53 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រហូតមកដល់ពេលនេះ ពលរដ្ឋកម្ពុជាមិនទាន់មានអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅឡើយទេ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋទាន់ពេលវេលា ។

ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធនៅតាមមូលដ្ឋានដែលរងគ្រោះដោយទឹកជំនន់ ឱ្យយកអាយុជីវិតប្រជាពលរដ្ឋជាអាទិភាព ក្នុងការជួយសង្គ្រោះ ដោយត្រូវជួយសង្គ្រោះជីវិតមុនគេ បន្ទាប់មកទើបគិតពីទ្រព្យសម្បត្តិ។ សំឡេង៖ «កងកម្លាំងបានជួយជម្លៀសពលរដ្ឋបានទាន់ពេលវេលា។ យើងអត់ទាន់មានពលរដ្ឋស្លាប់ដោយទឹកជំនន់ទេ។ មិនត្រឹមតែជួយទេ ប៉ុន្តែការពារទាំងផ្ទះរបស់ពលរដ្ឋទៀត។

សូមអាជ្ញាធរគ្រប់កន្លែងជួយ។ មិនត្រឹមតែជម្លៀសទេ ជីវិតប្រជាពលរដ្ឋជាធំ បន្ទាប់មកទ្រព្យសម្បត្តិ។ ជីវិតត្រូវយកមុនគេ»។

សម្តេចធិបតីបានមានប្រសាសន៍សង្កត់ធ្ងន់ថា ប្រសិនបើខ្វះកម្លាំងសម្រាប់អន្តរាគមន៍ជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ អាជ្ញាធរពាក់ព័ន្ធត្រូវលើកសំណើមកកាន់សម្តេច ដើម្បីចាត់កងកម្លាំងពីថ្នាក់ជាតិ ចុះទៅជួយនៅថ្នាក់ខេត្ត។

សម្តេចធិបតីបានបញ្ជាក់ទៀតថា សម្រាប់ឆ្នាំនេះ បន្ទាប់ពីទឹកជំនន់ស្រកចុះ ហេដ្ឋារចនាសម្ព័ន្ធនានា នឹងអាចស្តារឡើងវិញបានជាបន្តបន្ទាប់ ជាពិសេសប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធផ្សេងទៀត៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ នៅឆ្នាំ២០២៧ខាងមុខនេះ បងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងទទួលបានប្រាក់ឈ្នួលសរុបចាប់ពី២៣១,៥ដុល្លារក្នុងម្នាក់ក្នុងមួយខែ ដោយរួមបញ្ចូលប្រាក់ឈ្នួលអប្បបរមា២១២ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com