ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
អ្នកដំណើរ១១៦នាក់ស្លាប់ និងរបួសជាង២០០នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍
ថ្ងៃទី ៖ 01-10-2026, ដោយ​​ Dara007 , 8 Views
                     
ភ្នំពេញៈ ក្នុងរយៈពេលពេញមួយខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានកើតឡើងសរុបចំនួន ២១២ករណី បណ្តាលឱ្យមនុស្សស្លាប់ ១១៦នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ២៧៦នាក់។ នេះបើយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍ មូលហេតុនៃគ្រោះថ្នាក់ រួមមាន លើសល្បឿនកំណត់១០២ករណី មិនគោរពសិទ្ធិអាទិភាព៤៦ករណី មិនប្រកាន់ស្តាំ២៤ករណី បត់មិនប្រុងប្រយ័ត្ន១២ករណី ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង៩ករណី បើកបរជែង៨ករណី មិនគោរពសញ្ញាចរាចរណ៍៥ករណី កត្តាយានយន្ត៤ករណី ងងុយដេក១ករណី និងកត្តាផ្លូវថ្នល់ចំនួន ១ករណី។

នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឱ្យផ្អាកការផាកពិន័យបទល្មើសចរាចរណ៍មួយចំនួន។

យ៉ាងណាក៏ដោយ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្តទទូចឱ្យពលរដ្ឋរក្សាស្មារតីគោរពច្បាប់ និងបើករប្រកបដោយការអធ្យាស្រ័យដល់គ្នា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ នៅឆ្នាំ២០២៧ខាងមុខនេះ បងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងទទួលបានប្រាក់ឈ្នួលសរុបចាប់ពី២៣១,៥ដុល្លារក្នុងម្នាក់ក្នុងមួយខែ ដោយរួមបញ្ចូលប្រាក់ឈ្នួលអប្បបរមា២១២ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com