ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
សម្ដេចធិបតី ៖ លេណដ្ឋានដែលសាងសង់នៅលើតំបន់ប្រាសាទព្រះវិហារ គឺជាលេណដ្ឋានសម្រាប់ក្រុមមន្ត្រីអាជ្ញាធរជាតិព្រះវិហារ និងក្រុមអ្នកជួសជុលប្រាសាទ
ថ្ងៃទី ៖ 01-10-2026, ដោយ​​ Dara007 , 31 Views
                     
ពោធិ៍សាត់ៈ សម្ដេចធិបតី អះអាងថា លេណដ្ឋានដែលសាងសង់នៅលើតំបន់ប្រាសាទព្រះវិហារ គឺជាលេណដ្ឋានសម្រាប់ក្រុមមន្ត្រីអាជ្ញាធរជាតិព្រះវិហារ និងក្រុមអ្នកជួសជុលប្រាសាទប៉ុណ្ណោះ។ការអះអាងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ស្ថិតនៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រតិកម្មសម្តីអ្នកព័ត៌មានខ្មែរនៅក្រៅប្រទេសម្នាក់ លើកឡើងថា ថៃបាញ់កម្ទេចប្រាសាទដោយសារតែទ័ពខ្មែរធ្វើលេណដ្ឋានលើប្រាសាទ។ សម្តេចធិបតី ហៅសម្តីរបស់បុគ្គលនេះ មិនវៀចត្រឹមតែមាត់នោះទេ តែវៀចរហូតដល់ចិត្តបន្ថែមទៀត។

សម្តេចមហាបវរធិបតី បញ្ជាក់ថា កងទ័ពកម្ពុជា មិនបានធ្វើលេណដ្ឋានប្រយុទ្ធនៅប្រាសាទព្រះវិហារនោះទេ គឺជាលេណដ្ឋានសម្រាប់ក្រុមមន្ត្រីអាជ្ញាធរជាតិព្រះវិហារ និងក្រុមអ្នកជួសជុលប្រាសាទ ខណៈអង្គការអន្តរជាតិ និងអ្នកសារព័ត៌មានក៏បានចុះទៅដល់ទីតាំងលេណដ្ឋានទាំងនោះផងដែរ។

សម្តេចធិបតី ក៏អំពាវនាវឱ្យគ្រប់បក្សនយោបាយគ្រាន់តែចំនេញនយោបាយរបស់ខ្លួន កុំធ្វើសកម្មភាពវាយបំបាក់ទឹកចិត្តកងទ័ព បន្ទាប់ពីកងទ័ពគឺជាខឿនការពារជាតិ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ នៅឆ្នាំ២០២៧ខាងមុខនេះ បងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងទទួលបានប្រាក់ឈ្នួលសរុបចាប់ពី២៣១,៥ដុល្លារក្នុងម្នាក់ក្នុងមួយខែ ដោយរួមបញ្ចូលប្រាក់ឈ្នួលអប្បបរមា២១២ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com