ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សរុបចំនួន ២ ៥៧២អង្គ/ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ឆ្នាំ២០២៦(ឆ្នាំទីមួយ) ជាប្រវត្តិសាស្ត្រនៃការអនុវត្តកាតព្វកិច្ចយោធា, ការបង្កើតឱ្យមានកាតព្វកិច្ចយោធា ជាការវិនិយោគរបស់រដ្ឋក្នុងការកសាងធនធានមនុស្សមួយដែលមានឥរិយាបថត្រឹមត្រូវ វិន័យ ជំនាញ និងបំណិន។
សម្ដេចធិបតីបន្ថែមថា ការចូលបំរើក្នុងជួរកងយោធពលខេមរភូមិន្ទ មិនត្រឹមតែជាកាតព្វកិច្ចតាមច្បាប់ និងជាកាតព្វកិច្ចស្នេហាជាតិនៃប្រជាពលរដ្ឋគ្រប់រូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសាលាបណ្តុះបណ្តាលដ៏ល្អបំផុតក្នុងការហ្វឹកហាត់កាយសម្បទា ស្មារតីទទួលខុសត្រូវ ក៏ដូចជាវិន័យក្នុងការរស់នៅ និងការធ្វើការងារជាក្រុម។
ជាមួយគ្នានេះ សម្តេចធិបតី បានលើកទឹកចិត្ដឱ្យយុវជនចូលរួមស្ម័គ្រចិត្ដ និងដាក់ពាក្យច្បាប់កាតព្វកិច្ចយោធាឱ្យបានច្រើន ដើម្បីទទួលបានជំនាញយ៉ាងច្រើន បន្ទាប់ពីថ្ងៃដំបូងនៃការទទួលពាក្យបំពេញកាតព្វកិច្ចយោធា ទទួលបានអ្នកចុះឈ្មោះជិត៣ពាន់នាក់។
សូមបញ្ជាក់ថា ក្រសួងការពារជាតិបានប្រកាសការទទួល និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា នឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទដូចខាងក្រោម៖ ទទួលពាក្យ៖ ថ្ងៃទី១ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ និងដាក់ពាក្យ៖ ថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦៕