ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
ឆ្នាំ២០២៧ រដ្ឋគ្រោងចំណាយថវិកាជាង១ពាន់លានដុល្លារ លើវិស័យអប់រំ
ថ្ងៃទី ៖ 02-10-2026, ដោយ​​ Dara007 , 52 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៧ខាងមុខ រាជរដ្ឋាភិបាលនឹងគ្រោងចំណាយថវិកាជាង១ពាន់លានដុល្លារ លើវិស័យអប់រំ កើនឡើង៤,៧% ដើម្បីលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងបណ្ឌិតកិត្តិយស នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ ច្បាប់ថវិកា ជាតិក្នុងវិស័យអប់រំ បើប្រៀបធៀបឆ្នាំ២០២៦ កើនឡើង៤,៧% ដោយគិតជាថវិកាសរុប ១,១០០លាន ដុល្លា។ ដូច្នេះមានតែកើនឡើង អត់ថយចុះនោះទេ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ឆ្នាំ២០២៧នេះ ច្បាប់ថវិការបស់យើងនៅក្នុងវិស័យអប់រំ បើប្រៀបធៀបនឹងឆ្នាំ២០២៦ គឺកើន ៤,៧%។ គិតជាថវិកា កំណើនខ្ទង់ ២១០ លានជាង ឬ ៥០ លានជាង ហើយបើសរុបវា ១ ១០០ លានដុល្លារក្នុងមួយឆ្នាំសម្រាប់វិស័យអប់រំ។ អីចឹងអត់មានថយទេ គឺកើន។ នេះជាតួលេខពិតប្រាកដ គឺតួលេខដែលបានចរចាហើយ។

សម្ដេចធិបតីមានប្រសាសន៍បន្ដថា ចំពោះមនុស្សមួយចំនួនបង្ហាញក្តីបារម្ភថា ការចំណាយលើវិស័យអប់រំត្រូវបានកាត់បន្ថយ ដើម្បីយកលុយទៅបង្កើនវិស័យការពារជាតិនោះ គឺកុំបារម្ភអ្វីព្រោះរដ្ឋអត់មានគម្រោងកាត់បន្ថយថវិកានោះទេ ។

ចំពោះការចំណាយលើវិស័យការពារជាតិវិញ សម្តេចនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍អះអាងថា ក៏មានការកើនឡើងផងដែរ ជាពិសេសការអនុវត្តច្បាប់កាព្វកិច្ចយោធា ។ សម្ដេចធិបតីនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្ថែមថា ចំពោះវិស័យសុខាភិបាល ក៏កើនឡើងដែរ ប៉ុន្តែកើនតិចជាងវិស័យអប់រំ គឺកើនប្រមាណជា៤២ពាន់លានដុល្លារ កើនប្រហែលជា ១០ លានដុល្លារ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៧ខាងមុខ រាជរដ្ឋាភិបាលនឹងគ្រោងចំណាយថវិកាជាង១ពាន់លានដុល្លារ លើវិស័យអប់រំ កើនឡើង៤,៧% ដើម្បីលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com