ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
និយោជក និងកម្មករនិយោជិត÷ មន្រ្តីអធិការការងារដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ នឹងចូលរួមលើកកម្ពស់នូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រ សហគ្រាស
ថ្ងៃទី ៖ 10-02-2025, ដោយ​​ Dara007 , 54 Views
                     
ភ្នំពេញៈ និយោជក និងកម្មករនិយោជិត មើលឃើញថា មន្រ្តីអធិការការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ការអនុវត្តរបបសន្តិសុខសង្គម និងទំនាក់ទំនងវិជ្ជាជីវៈ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ឱ្យកាន់តែប្រសើរឡើង ព្រមទាំងជំរុញឱ្យមានសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ប្រកបដោយគុណភាព និងផលិតភាពការងារខ្ពស់នៅកម្ពុជា។ ការលើកឡើងដូច្នេះបន្ទាប់ពីមន្រ្តីអធិការការងារនៃអគ្គនាយកដ្ឋានការងារ អគ្គលេខាធិការដ្ឋានគណៈកម្មការដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញា និង មន្ទីការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលសម្បទាក្លាយជានគរបាលយុត្តិធម៌កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ។

លោក ប៊ុន វ៉ា តំណាងនិយោជកនៃរោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ាន ហឺ ដា មេនញូហ្វេកឈើរីង ឯ.ក ស្ថិតក្នុង រាជធានីភ្នំពេញ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងដែល មន្រ្តីអធិការការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌។ មន្រ្តីអធិការការងាររបស់ក្រសួងការងារទាំងនេះនឹងជួយត្រួតពិនិត្យ តាមដានការអនុវត្តបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានយ៉ាងត្រឹមត្រូវបន្ថែមទៀត។ 

ទន្ទឹមនេះ មន្រ្តីនគរបាលយុត្តិធម៌នឹងជម្រុញដល់រោងចក្រ សហគ្រាស គ្រឹះស្ថាន ដើម្បីប្រែក្លាយ "សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ" ពោលគឺជាកន្លែងធ្វើការដែលគោរពតាមច្បាប់ ធានាបាននូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ប្រកបដោយគុណភាព និងផលិតភាពការងារខ្ពស់ផងដែរ។

ចំណែក កញ្ញា ស្រ៊ុន ចាន់សុខឡា ជាកម្មករនៃរោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ាន ហឺ ដា មេនញូហ្វេកឈើរីង ឯ.ក មើលឃើញថា ការរក្សាបាននូវការផ្តល់អត្ថប្រយោជន៍ជូនកម្មករនិយោជិត ដូចជាប្រាក់ឈ្នួលអប្បរមា និងអត្ថប្រយោជន៍ផ្សេងៗទៀតគឺជារឿងចាំបាច់បំផុត ដូច្នេះហើយមន្រ្តីអធិការការងារនៃក្រសួងការងារដែលទើបតែក្លាយជាមន្រ្តីនគរបាលយុត្តិធម៌នឹងដើរតួសំខាន់ក្នុងការជំរុញឱ្យលក្ខខណ្ឌការងារបែបនេះកាន់តែប្រសើរឡើងថែមទៀត។

កម្មករនៃរោងចក្រកាត់ដេរបានគាំទ្រយ៉ាងពេញទំហឹងដែលមន្រ្តីអធិការការងារនៃក្រសួងការងារទទួលបានសម្បទាក្លាយជានគរបាលយុត្តិធម៌។ កញ្ញាថ្លែងអំណរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារដែលតែងតែយកចិត្តទុកដាក់មកលើសុខទុក្ខរបស់បងប្អូនកម្មករនិយោជិតជាប្រចាំ។ កញ្ញាសង្ឃឹមយ៉ាងមុតមាំថាកម្មករទាំងអស់នឹងបន្តទទួលបានអត្ថប្រយោជន៍ថ្មីបន្ថែមទៀតពីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

គួរបញ្ជាក់ថា នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ មន្រ្តីអធិការការងារ នៃអគ្គនាយកដ្ឋានការងារ អគ្គលេខាធិការដ្ឋានគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា និង មន្ទីការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ ចំនួន ១២០រូប និងខេត្តព្រះសីហនុ ចំនួន ១១រូប បានបំពេញនីតិវិធីធ្វើសម្បថស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីក្លាយជានគរបាលយុត្តិធម៌។ សម្រាប់អធិការការងារនៅតាមមន្ទីការងារ និងបណ្តុះបណ្តាលនៅតាមបណ្តាខេត្តនានាទៀត នឹងបំពេញនីតិវិធីធ្វើសម្បថជានគរបាលយុត្តិធម៌ នៅតាមសាលាដំបូងខេត្ត តាមកាលកំណត់ជាបន្តបន្ទាប់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងថៃ ដែលក្នុងឆ្នាំ២០២៤ កន្លងទៅនេះ បានកើនឡើងរហូត១០ពាន់លានដុល្លារ អាមេរិកធៀបឆ្នាំ២០២៣ មាន៨ពាន់លានដុល្លារអាមេរិក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com