ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ប្រតិភូសិល្បៈរបស់កម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេឆ្នាំ២០២៥
ថ្ងៃទី ៖ 09-02-2025, ដោយ​​ Dara007 , 89 Views
                     
ភ្នំពេញៈ ប្រតិភូសិល្បៈរបស់កម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍ក្បួនដង្ហែដ៏ធំរបស់ប្រទេសសិង្ហបុរី។ វត្តមានរបស់កម្ពុជាក្នុងឆ្នាំនេះ មិនត្រឹមតែជាការបង្ហាញភាពចម្រុះ ដ៏ស្រស់ត្រកាល ល្អឯកគ្មានពីរ នៃសិល្បៈ វប្បធម៌របស់កម្ពុជា លើវេទិកាអន្តរជាតិតែប៉ុណ្ណោះទេ ថែមទាំងជាការចូលរួម រឹតបន្តឹងចំណងមិត្តភាពនៃទំនាក់ទំនងការទូត កម្ពុជា-សិង្ហបុរី ក្នុងខួបអនុស្សាវរីយ៍លើកទី៦០ (១៩៦៥-២០២៥)។

ក្នុងដំណើរបេសកកម្មនេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំប្រតិភូកម្ពុជាចំនួន៥៣រូប ដើម្បីរៀបចំការសម្តែងជូនអ្នកទស្សនាប្រមាណ១៥០០០នាក់ ក្រោមប្រធានបទ "ជីវិត"។

ការសម្តែងរបស់កម្ពុជា ជាការរួមផ្សំដោយរបាំបុរាណខ្មែរ របាំសហសម័យ និងអមដោយតន្ត្រីបុរាណទំនើប ដែលបង្ហាញពីអត្ថន័យនៃវប្បធម៌ខ្មែរ និងជានិមិត្តរូបនៃភាពរុងរឿងប្រកបដោយសុខដុមរមនា សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃមហាគ្រួសារខ្មែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងបរិស្ថាន បានជំរុញគោលដៅលំហែបៃតង ផ្សារភ្ជាប់នឹងការអភិរក្សពូជសត្វកម្រ ជាមួយ ACCB ដើម្បីបង្កើត ច្រករបៀងទេសចរណ៍បៃតង។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com