មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ កូនរបស់ លោកវរសេនីយ៍ត្រី សេង រ៉ាម៉ូវ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា
ថ្ងៃទី ៖ 04-02-2025, ដោយ Dara007 , 47 Views
កំពង់ស្ពឺៈ កាលពីរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ ចុះសួរសុខទុក្ខ កូនរបស់ លោកវរសេនីយ៍ត្រី សេង រ៉ាម៉ូវ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។
ក្នុងឱកាសសួរសុខទុក្ខនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានឧបត្ថម្ភថវិការចំនួន ២០០,០០០រៀល និងគ្រឿងឧបភោគបរិភោគរួមមាន (អង្ករ០២បាវ ទឹកក្រូច០២កេស ទឹកសុទ្ធ០២កេស មីជាតិ០២កេស) ដែលសរុបជាថវិកាចំនួន ៣៨៥,០០០រៀលផងដែរ ៕
|