ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី ៖ ការបញ្ជូនជនសង្ស័យបាញ់លោក លិម គិមយ៉ា ទៅសមត្ថកិច្ចថៃ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់រាជរដ្ឋាភិបាលកម្ពុជា
ថ្ងៃទី ៖ 20-01-2025, ដោយ​​ Dara007 , 85 Views
                     
ពោធិ៍សាត់ៈ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការបញ្ជូនជនសង្ស័យបាញ់លោក លិម គិមយ៉ា ទៅសមត្ថកិច្ចថៃ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយកម្ពុជាក៏ចង់ដឹងការពិតដែរ។ ការចេញមុខលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានានៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥នេះ បន្ទាប់ពីក្រុមជលនិយម និងអ្នកនយោបាយចាស់វស្សានៅក្រៅប្រទេសមួយចំនួនបានវិភាគចោទរដ្ឋាភិបាលកម្ពុជាជាប់ពាក់ព័ន្ធករណីការបាញ់លោក លិម គិមយ៉ា នៅប្រទេសថៃកាលពីពេលថ្មីៗនេះ ។

សម្ដេចមហាបវរធិបតីផ្ដាំទៅអ្នកនយោបាយនៅក្រៅប្រទេសដែលអង្គុយកៅអីជើង១០ ភ្នែក៣ ភ្នែង៥ ដែលពូកែយករឿងដុតហើយដុតទៀត ដែលអស់ពីរឿង CLV ចូលកោះគុក និងឥឡូវរឿងឃាតកម្មលោក លិម គិមយ៉ា ដោយចោទលើសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជាជាធ្វើទៅវិញ។

សម្ដេចមហាបវរធិបតីអះអាងថា រាជរដ្ឋាភិបាលកម្ពុជាមិនល្ងង់ដល់ថ្នាក់នឹងទេ បើសិនជានៅពីក្រោយករណីនេះ ចាប់បាច់អីចាប់ជនសង្ស័យបញ្ជូនឱ្យសមត្ថកិច្ចថៃសើបធ្វើអ្វី ។ សម្ដេចមហាបវរធិបតីបានបញ្ជាក់ថា លោកនយោបាយជើង១០ ភ្នែក៥ គឺតែងតែនាំពលរដ្ឋបាស់បោរនេះ គ្រាន់តែគេបាញ់ភ្លាម បានដើរតួនាទីជាប៉ូលីស ព្រះរាជអាជ្ញា និងតុលាការ ដើម្បីកាត់ក្ដីថា សម្ដេចតេជោអ្នកបញ្ជារួចទៅហើយ តើយុត្ដិធម៌ដែរ ឬទេ ។

សម្ដេចធិបតី ថ្លែងថា ចឹងមានតែគាត់ភ្នែកទិព្វ ហើយយករឿងនឹងធ្វើជីវកម្មនយោបាយរួចទៅហើយ ។តុលាការមិនទាន់ចាប់បានផងខ្លួនឯកធ្វើការកាត់សេចក្ដីរួចទៅហើយ ។ហើយការកាត់សេចក្ដីនេះមិនមែនសាលាដំបូងទេ គឺសាលាកំបូល ហើយបិទផ្លូវតវា បានន័យថាគាត់ចោទសម្ដេចតេជោ គណបក្សប្រជាជន និងរដ្ឋាភិបាលកម្ពុជាជាអ្នកធ្វើឃាត់ គេកំពុងកេងចំណេញក្នុងការធ្វើនយោបាយ។ ឥឡូវសំនួរសួរថា ថាតើរដ្ឋាភិបាលជាធ្វើ ត្រឹមតែអ្នកបាញ់មួយនៅថៃ រួចរត់ចូលដីខ្មែរ ថាតើរដ្ឋាភិបាលគ្មានលទ្ធភាពលាក់បំបាំងម្នាក់នឹងដែរឬទេ គឺយើងមានលទ្ធភាពគ្រប់បែបយ៉ាង ។ តែសួរថាហេតុអីចូលមកភ្លាមកម្លាំងសមត្ថកិច្ចយើងបានចាប់ជនដៃដល់ហើយបញ្ជូនទៅឱ្យជនដៃដល់ប្រគល់ជូនតាមការស្នើសុំរបស់គេ ដើម្បីធ្វើការសើបអង្កេតបន្ដ ដោយយើងចង់ដឹងថារឿងនេះ ថារឿងនេះយ៉ាងម៉េចផងដែរ? ព្រោះរដ្ឋាភិបាលត្រូវបានគេចោទប្រកាន់ដោយអយុត្ដិធម៌រួចទៅហើយ ដោយមិនទាន់សួរ មិនទាន់ឃើញមុខសញ្ញាឃាតករ គឺគេចោទរួចទៅហើយ ហើយបិទផ្លូវតវាទៀត ។

ជាមួយគ្នានេះ សម្ដេចបវរធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសថ្កោលទោស ចំពោះសកម្មភាពបាញ់ប្រហារលោក លិម គិមយ៉ា និងចូលរួមរំលែកទុក្ខដល់គ្រួសារសព ។ជាពិសេស ស្នើសុំអ្នកនយោបាយកុំធ្វើអាជីវកម្មលើសពដែលបានធ្លាប់ធ្វើកន្លងមកផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ គ្រឹះស្ថានអង្គរទទួលបានចំណូលចំនួន៦ ៩០៣ ៣៨០ ដុល្លារអាមេរិកពី ការលក់ បណ្ណចូលទស្សនារមណីយ ដ្ឋានអង្គរ ក្នុង ខែមករា ឆ្នាំ២០២៥ កន្លងទៅ ។ តាមរយៈ ការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រ ចូលទស្សនា រមណីយ ដ្ឋ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com