ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
បញ្ជូនជនសង្ស័យម្នាក់ករណីហិង្សា និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតទៅតុលាការ
ថ្ងៃទី ៖ 17-01-2025, ដោយ​​ Dara007 , 59 Views
                     
បន្ទាយមានជ័យៈ បញ្ជូនជនសង្ស័យម្នាក់ករណីហិង្សា និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតទៅតុលាការ ក្រោយធ្វើសកម្មភាពកាន់កាំបិតខ្វែវក្រវីច្រង៉េងច្រង៉ាងអុកឡុកពេញការដ្ឋានសំណង់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនយុវជនឈ្មោះ ពុំ រ៉ាយ៉ត អាយុ២៧ឆ្នាំនោះ ព្រមទាំងដកហូតវត្ថុតាងកាំបិតផ្គាក់ ប្រវែង៧០សង់ទីម៉ែត្រ ចំនួន១ដើម និងកាំបិតកែច្នៃ ប្រវែង៦១សង់ទីម៉ែត្រ ចំនួន០១ដើម ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។         លោក

វរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យក្រោយពីកម្លាំងជំនាញសួរនាំរួចបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានផឹកស្រាស្រវឹង ហើយយកកាំបិតកាប់បាវស៊ីម៉ង់ ហើយឡូឡាក្នុងដារដ្ឋានសាងសង់ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។  

   លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការឃាត់ខ្លួនករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។         

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ គ្រឹះស្ថានអង្គរទទួលបានចំណូលចំនួន៦ ៩០៣ ៣៨០ ដុល្លារអាមេរិកពី ការលក់ បណ្ណចូលទស្សនារមណីយ ដ្ឋានអង្គរ ក្នុង ខែមករា ឆ្នាំ២០២៥ កន្លងទៅ ។ តាមរយៈ ការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រ ចូលទស្សនា រមណីយ ដ្ឋ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com