ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រាជរដ្ឋាភិបាល កំពុងរកដំណោះស្រាយជួយសង្គ្រោះតម្លៃស្រូវOM
ថ្ងៃទី ៖ 16-01-2025, ដោយ​​ Dara007 , 70 Views
                     
ភ្នំពេញៈ រាជរដ្ឋាភិបាល បានកំពុងរកដំណោះស្រាយជួយសង្គ្រោះតម្លៃស្រូវOM បន្ទាប់ពីកសិករបាននាំគ្នាសម្រុកធ្វើកើនលើសទីផ្សារនាំចេញទៅក្រៅប្រទេស។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីស្ថានភាពស្រូវ និងការប្រមូលផលស្រូវប្រាំង កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា តម្លៃស្រូវមានការធ្លាក់ចុះ ប៉ុន្តែមិនមែនធ្លាក់ថ្លៃទាំងអស់ទេ ពោលគឺទៅតាមប្រភេទក្នុងនេះដូចជាសែនក្រអូបដែលប្រជាកសិករដាក់លក់ក្នុងមួយគីឡូក្រាម១៣៥០រៀល គឺជាតម្លៃមួយនៅខ្ពស់ដដែល ដោយឡែកសម្រាប់ស្រូវមិនក្រអូបក្នុងនេះដូចជាស្រូវ OM មានការធ្លាក់ចុះថ្លៃលឿនមែនទែន ដោយមុនដំណាច់ឆ្នាំ២០២៤ តម្លៃស្រូវ OM ជាមធ្យម១២០០រៀលជាង និងរហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៤ហើយតម្លៃស្រូវប្រភេទនេះនៅរក្សា១១៥០រៀលក្នុងមួយគីឡូក្រាម ជាតម្លៃល្អមិនធ្លាប់មានទៀតផងសម្រាប់ស្រូវប្រភេទនេះ។

ឈានមកដល់ខែមករាស្រូវ OM ធ្លាក់ថ្លៃដល់១០០០រៀល ហើយកន្លែងខ្លះធ្លាក់ដល់៩០០រៀល និងកន្លែងខ្លះទៀតធ្លាក់រហូតដល់៨០០រៀលដែលជាស្រូវសើមទិញនៅវាលស្រែ។

លោកបញ្ជាក់ថា សម្រាប់ស្ថានភាពរបស់ប្រភេទស្រូវខុសគ្នាគឺទៅតាមស្ថានភាពទីផ្សារពិភពលោក។ ស្រូវប្រភេទOMនេះបានធ្លាក់ថ្លៃ ហើយសូម្បីតែវៀតណាមក៏ទទួលរងប៉ះពាល់ដូចគ្នាដោយក្នុងនេះពេលទទួលរងអាកាសធាតុក្តៅដែលជាឥទ្ធិពលនៃអេល នីណូ (El Nino) អង្ករវៀតណាមលក់ក្នុងតម្លៃ៦៦០ដុល្លារក្នុងមួយតោន។

ប៉ុន្តែមកដល់ដើម ខែមករា ឆ្នាំ ២០២៥នេះតម្លៃអង្ករវៀតណាមួយនេះលក់ក្នុងតម្លៃត្រឹម៤៣០ដុល្លារក្នុងមួយតោនប៉ុណ្ណោះ ដោយចុះតម្លៃប្រមាណ៣០ភាគរយ។នេះបង្ហាញដែរថាបើអង្ករវៀតណាមចុះថ្លៃដែរ ម្ល៉ោះហើយវាក៏ពុំមានអ្វីប្លែកដែរ ដែលស្រូវនៅកម្ពុជាយើងនៅតាមទីវាលលក់ក្នុងតម្លៃមួយគីឡូក្រាមជាង ៨០០រៀល។

តម្លៃវាចុះតាមគ្នាអញ្ចឹងហើយ។ដោយឡែកចំណែកអង្ករខ្មែរយើងដែលស្រូវសែនក្រអូប នៅតែរក្សាទីផ្សារល្អ។ ទាក់ទិនទៅនឹងស្រូវ OMនេះដែរត្រូវបាន លោក រដ្ឋមន្រ្តីលើកឡើងថាគឺកសិករដាំដុះដើម្បីលក់លើទីផ្សារ ហើយស្រូវប្រាំងមួយភាគធំកសិករផលិតស្រូវមួយបែបនេះ។ លោកថានៅពេលដែលឆ្នាំណាផលិតបានលើសផែនការនោះទីផ្សារក្នុងស្រុកតែងស្រូបមិនបានអស់ និងទាន់ពេលវេលាទេ ម្ល៉ោះហើយមួយផ្នែកយើងត្រូវនាំចេញក្រៅប្រទេស។ ចំពោះការចុះតម្លៃអង្ករនេះគឺតាមប្រភេទដោយក្នុងនេះអង្ករ OMចុះតម្លៃ តែអង្ករសែនក្រអូបវិញ អត់ចុះទេ ហេតុនេះយើងក៏ត្រូវបែងចែកឱ្យបានត្រឹមត្រូវដែរពោលគឺវាតាមតម្រូវការទីផ្សារតែប៉ុណ្ណោះ។ សម្រាប់ថ្លៃដើមផលិតក៏ក្រសួងបានគិតគូពីការនាំចូលជី និងថ្នាំសម្លាប់សត្វនាកន្លងមកដោយតម្លៃចុះទាបយ៉ាងច្រើន បើប្រៀបធៀបឆ្នាំ២០២២កន្លងមក។

ទន្ទឹមនឹងការព្រួយបារម្ភពីការធ្លាក់ថ្លៃស្រូវនេះដែរ លោកបានអំពាវនាវឱ្យកសិករចូលរួមក្នុងសហគមន៍កសិកម្មទំនើបដែលអាចជួយឱ្យកសិករចៀសផុតពីការប្រឈមនឹងបញ្ហានានាកើតឡើងក្នុងនេះដូចជាប្រាក់កម្ចី ការលក់ស្រូវ និងបញ្ហាប្រឈមមួយចំនួនទៀតដែលក្រសួងពាក់ព័ន្ធនឹងចូលរួមដោះស្រាយជូនកសិករ។

ជាមួយគ្នានេះ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានឱ្យដឹងដែរថា រាជរដ្ឋាភិបាលបាននៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានទម្លាក់ថវិកាចំនួន៣០ លានដុល្លារបន្ថែមដើម្បីទិញស្រូវអង្ករ។

លោកបានបញ្ជាក់ថា ការទម្លាក់ទុនពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងចំនួន៥លើកកន្លងមកនេះ ដើម្បីទ្រទ្រង់ទៅលើការអភិវឌ្ឍន៍ស្រូវផង និងរក្សាស្ថិរភាពថ្លៃស្រូវផង ដោយសរុបប្រមាណជាង២០៨លានដុល្លារអាមេរិក។

ក្នុងនេះ លើកទី១ធ្វើឡើងកាលពីខែកញ្ញា ឆ្នាំ២០១៦ ហើយលើកទី៥ធ្វើឡើងនៅខែមីនា ឆ្នាំ២០២៤ ប្រមាណ៤០លានដុល្លារអាមេរិកគឺថវិការទាំងអស់នេះ ដើម្បីសម្រាប់ទិញស្រូវពីបងប្អូនប្រជាកសិករ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ គ្រឹះស្ថានអង្គរទទួលបានចំណូលចំនួន៦ ៩០៣ ៣៨០ ដុល្លារអាមេរិកពី ការលក់ បណ្ណចូលទស្សនារមណីយ ដ្ឋានអង្គរ ក្នុង ខែមករា ឆ្នាំ២០២៥ កន្លងទៅ ។ តាមរយៈ ការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រ ចូលទស្សនា រមណីយ ដ្ឋ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com