ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រដ្ឋមន្ដ្រីកសិកម្មណែនាំឱ្យក្រុមហ៊ុនសិក្សាការផលិតថាមពលអគ្គីសនី​ធ្យូងអង្កាម​សម្រាប់ផលិតកម្មស្រូវអង្ករ
ថ្ងៃទី ៖ 14-01-2025, ដោយ​​ Dara007 , 89 Views
                     
កំពង់ស្ពឺៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានណែនាំឱ្យក្រុមហ៊ុនធ្វើការសិក្សាបន្ថែមលើការផលិតថាមពលអគ្គិសនីតាមរយៈធ្យូងអង្កាមសម្រាប់ផលិតស្រូវអង្ករ ដើម្បីកាត់បន្ថយថ្លៃដេីមផលិត​ និងជួយគាំទ្រវិស័យកសិកម្ម​ផ្សាភ្ជាប់ឧស្សាហកម្ម​។ ការណ៍នេះគ្រាដែលដឹកនាំក្រុមការងារបច្ចេកទេសក្រសួងនិងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ស្ពឺ អាជ្ញាធរខេត្ត ស្រុកគងពិសីចុះទស្សនកិច្ច​នៅរោងចក្រអង្ករខ្មែរ​ ហ៊្វូត​ គ្រុប (KHMER FOODS GROUP)និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករព្រៃវិហារ ស្ថិតនៅស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ ថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២៥។

នៅក្នុងឱកាសនោះលោក ឌិត ឌីណា បានចុះត្រួតពិនិត្យពីខ្សែចង្វាក់ផលិតកម្មរបស់រោងចក្រអង្ករ​និងបានពិនិត្យមេីលពីសណ្ឋានភាពទំហំស្តុកជាក់ស្តែង​សម្រាប់ជួយអន្តរាគមន៍ប្រជាកសិករដាំស្រូវ​។ហើយលេីសពីនេះ​លោកបានណែនាំដល់រោងចក្រអង្ករឱ្យមានការសិក្សាបន្ថែមពីការទទួលយកថាមពលអគ្គីសនី​តាមរយៈធ្យូងអង្កាម​សម្រាប់ផលិតកម្មស្រូវអង្ករ​ពិចារណាក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការវិនិយោគ សំដៅកាត់បន្ថយថ្លៃដេីមផលិត​ និងជួយគាំទ្រវិស័យកសិកម្ម​ផ្សាភ្ជាប់ឧស្សាហកម្ម​។

ជាមួយនោះលោកបានដឹកនាំក្រុមការងារបន្តជួបសំណេះសំណាលជាមួយសហគមន៍កសិករព្រៃវិហារ​ ដែលមានសមាជិក​៩៤៥នាក់​ ធ្វេីទៅលេីផលិតកម្មបន្លែ​ និងការដាំស្រូវវស្សាសម្រាប់អាជីវកម្ម។

ទន្ទឹមនឹងនេះ​ លោកបានលេីកទឹកចិត្តដល់សហគមន៍ឱ្យពិនិត្យលទ្ធភាពក្នុងការជំរុញទៅជាសហគមន៍កសិកម្មទំនេីប​ដែលមានទុនគ្រប់គ្រាន់​ មានប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប​ មានផែនការផលិតច្បាស់លាស់​ មានការគាំទ្រពីក្រសួងកសិកម្ម​ និងមានទីផ្សារពិតប្រាកដ។

រដ្ឋមន្ដ្រី​កសិកម្ម បានលើកឡើងដោយគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់​ និងប្រសិទ្ធភាពសេដ្ឋកិច្ចនៃការប្រេីប្រាស់​ពូជស្រូវខ្មែរ​រួមមាន​ ពូជស្រូវសែនក្រអូប និងផ្ការំដួល​ ដែលបានរក្សានូវតម្លៃទីផ្សារបានយ៉ាងល្អ​ មានតម្រូវការទីផ្សារខ្ពស់​ និងមានការអន្តរាគមន៍ពីក្រសួងកសិកម្ម​ផ្ទាល់​ ជាជាងការដាំពូជស្រូវដែលនាំចូលពីបរទេស។

បន្ថែមពីនេះលោករដ្ឋមន្ដ្រី​ក៏បានលេីកទឹកចិត្តឱ្យប្រជាកសិករពិចារណារួមគ្នាក្នុងការឆ្លេីយតប​ឱ្យចំគោលដៅ​ និងត្រឹមត្រូវគ្រប់ជ្រុងជ្រោយទៅលេីអ្នកកេងចំនេញដេីម្បីប្រជាប្រិយ​ភាពនិងអ្នកកេងចំនេញប្រយោជន៍នយោបាយ​តាមបណ្តាញសង្គម ដោយបានយក​ផលលំបាករបស់ប្រជាកសិករ​និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលធ្វេីជាអាជីវកម្ម​និងបង្កេីនភាពល្បីល្បាញរបស់ខ្លួន​ផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ គ្រឹះស្ថានអង្គរទទួលបានចំណូលចំនួន៦ ៩០៣ ៣៨០ ដុល្លារអាមេរិកពី ការលក់ បណ្ណចូលទស្សនារមណីយ ដ្ឋានអង្គរ ក្នុង ខែមករា ឆ្នាំ២០២៥ កន្លងទៅ ។ តាមរយៈ ការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រ ចូលទស្សនា រមណីយ ដ្ឋ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com