ពេញមួយប្រវត្តិសាស្ត្រ ជាពិសេសក្នុងអំឡុងពេលប៉ុន្មានឆ្នាំនៃការតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង និងចក្រពត្តិអាម៉េរិក កម្ពុជា និងវៀតណាម តែងតែរួមសុខរួមទុក្ខជាមួយគ្នាក្នុងការប្រយុទ្ធជាមួយសត្រូវរួម និងការទទួលបានឯករាជ្យ សេរីភាពសម្រាប់ប្រទេសនីមួយៗ និងសន្តិភាពសម្រាប់ឧបទ្វីបឥណ្ឌូចិន។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការឡើងកាន់អំណាចដឹកនាំប្រទេសក្នុងខែមេសា ឆ្នាំ១៩៧៥របប ប៉ុល ពត បានអនុវត្តគោលនយោបាយប្រតិកិរិយាដ៏ព្រៃផ្សៃបំផុត។ មានអាយុកាលត្រឹមតែពីឆ្នាំ១៩៧៥ ដល់ចុង ឆ្នាំ១៩៧៨ប៉ុន្តែរបបឃោរឃៅប្រល័យពូជសាសន៍នេះ ការបង្ខំឱ្យធ្វើការយ៉ាងទម្ងន់ ធ្វើទារុណកម្ម បង្អត់អាហារ និងកាប់សម្លាប់អាយុជីវិតប្រជាជនស្លូតត្រង់គ្មានត្រាប្រណី។ របបប្រល័យពូជសាសន៍របស់ ប៉ុល ពត បានប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជានឋាននរក។
ប្រជាពលរដ្ឋស្លូតត្រង់ជាង៣លាននាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលយ៉ាងខ្លី ដែលបានជំរុញឱ្យប្រទេសកម្ពុជាប្រឈមមុខនឹងការវិនាសអន្តរាយ។ មិនត្រឹមតែប្រជាជនកម្ពុជាប្រឈមមុខនឹងមហន្តរាយនៃការកាប់សម្លាប់ប៉ុណ្ណោះទេ របបប្រល័យពូជសាសន៍ ប៉ុល ពតក៏បានធ្វើសង្គ្រាមបង្ហូរឈាម រំលោភលើអធិបតេយ្យភាព និងទឹកដីរបស់វៀតណាម ប្រព្រឹត្តឧក្រិដ្ឋកម្មលើប្រជាជនវៀតណាមផងដែរ។ ពួកគេបានអនុវត្តគោលនយោបាយអរិភាព បំភ្លៃប្រវត្តិសាស្ត្រ និងធ្វើសង្រ្គាមឈ្លានពានតាមព្រំដែនភាគនិរតីរបស់វៀតណាម។ ក្នុង ស្ថានភាព នោះ រណសិរ្ស សាមគ្គី សង្គ្រោះ ជាតិកម្ពុជាដឹកនាំ ដោយ គណបក្ស ប្រជាជន កម្ពុជា បាន ក្រោក ឈរ ដឹកនាំ តស៊ូ ទាមទារ សិទ្ធិ សេរីភាព និង ការ រស់ នៅ របស់ ប្រទេស ជាតិ។
ឆ្លើយតបនឹងការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៧៨ កងកម្លាំងប្រដាប់អាវុធនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម បានបើកការវាយលុក ដើម្បីផ្តួលរំលំរបប របបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ការវាយចូលទីក្រុងភ្នំពេញ និងនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩កងកម្លាំងប្រដាប់អាវុធនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ និងកងទ័ពស្ម័គ្រចិត្តវៀតណាម បានរំដោះបានទីក្រុងភ្នំពេញ និងផ្តួលរំលំបានរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងបក្សពួក។ នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជាបានបង្កើតឡើង ហើយកងទ័ពស្ម័គ្រចិត្តវៀតណាម នៅបន្តសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធកម្ពុជា ដើម្បីបោសសម្អាតកងទ័ពរបស់របបនេះ ដែលនៅសេសសល់។ ទន្ទឹមនឹងប្រតិបត្តិការយោធា វៀតណាមបានបញ្ជូនអ្នកជំនាញជាច្រើនមកជួយកម្ពុជាក្នុងការកសាងរដ្ឋាភិបាលមូលដ្ឋាន និងផ្តល់ជំនួយជាសម្ភារៈដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញពីការបំផ្លិចបំផ្លាញដោយរបបប្រល័យពូជសាសន៍។
នៅថ្ងៃដែលកងទ័ពស្ម័គ្រចិត្តវៀតណាមដកត្រឡប់ទាំងស្រុងវិលត្រឡប់ទៅប្រទេសវិញ កាសែតប្រជាជនកម្ពុជាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៨៩ បានចេញអត្ថបទវិចារណកថាមួយថា៖ «ក្នុងអំឡុងឆ្នាំដ៏សោកសៅបំផុតក្រោមរបបប្រល័យពូជសាសន៍ ប៉ុល ពត លើពិភពលោកនេះមានប្រទេសខ្លាំង និងប្រទេសអ្នកមានរាប់មិនអស់ ប៉ុន្តែ មាន តែ ប្រទេស ជិត ខាង ក្រីក្រ របស់ យើង គឺវៀតណាមទេ មក ជួយ ប្រជាជន យើង»។ បើតាមមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា(CPP) គណបក្សនយោបាយដែលកំពុងកាន់អំណាចនៅកម្ពុជា៖ ថ្ងៃ៧ ខែមករា គឺជាថ្ងៃរំដោះប្រជាជនកម្ពុជា និងប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ស្តារសេរីភាពខាងជំនឿ និងសេរីភាពផ្សេងៗដែលបាត់បង់ក្រោមរបបដឹកនាំ ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃ ទន្ទឹម នឹង នេះ ត្រូវ ទប់ស្កាត់ ផែនការ វិល ត្រឡប់ ទៅ របប ប្រល័យពូជសាសន៍ វិញ ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ជ័យជម្នះ៧ មករា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រជាជនកម្ពុជា ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសជិតខាងគឺវៀតណាម។
សូមគូសបញ្ជាក់ថា នៅគ្រាដែលប្រជាជនកម្ពុជាជិតដល់ «រណ្តៅមរណៈ» កាលពី៤៥ឆ្នាំមុន មានតែកងទ័ពស្ម័គ្រចិត្តវៀតណាមប៉ុណ្ណោះដែលបំពេញតម្រូវការ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា។
ដើម្បីកត់ត្រាទុកនូវវីរភាពនៃជ័យជំនះ ៧ មករា មានវិមានរំលឹកគុណជាច្រើនបានកសាងឡើង ដើម្បីរំលឹកគុណដល់កងទ័ពស្ម័គ្រចិត្តវៀតណាម អតីតជំនាញការវៀតណមទាហាននិងជនស៊ីវិលកម្ពុជា ដែលបានប្រយុទ្ធ និងធ្វើពលីកម្មហើយត្រូវបានកសាងឡើងដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ ទាំងនៅក្នុងប្រទេសកម្ពុជា និងវៀតណាម។
ជានិមិត្តរូបដ៏អស្ចារ្យនៃចំណងមិត្តភាពដែលមិនអាចរង្គោះរង្គើរវាងប្រជាជននៃប្រទេសទាំងពីរ។ បន្ទាប់ពីការកាត់ក្តីអស់ជាច្រើនឆ្នាំជាមួយនឹងឯកសារ និងភស្តុតាងរាប់រយរាប់ពាន់ដែលប្រមូលបាន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ សវនាការវិសាមញ្ញក្នុងប្រព័ន្ធតុលាការកម្ពុជាក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិបានចេញសាលក្រមជាផ្លូវការ អតីតមេដឹកនាំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពតពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងមនុស្សជាតិ។ កម្ពុជាក៏កំពុងតែពិនិត្យសេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងនឹងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម ផ្អែកទៅលើទិដ្ឋភាពរួមផ្នែកប្រវត្ដិសាស្ដ្រ និងកេរ្តិ៍ដំណែលនៃការកាត់សេចក្ដីនៅក្រោមច្បាប់កម្ពុជា នូវឧក្រិដ្ឋកម្ម និងខ្លឹមសារពាក់ព័ន្ធនឹងភាពធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម។ ទោះបីជាជាង ៤៥ឆ្នាំបានកន្លងផុតទៅហើយក៏ដោយ ប៉ុន្តែសាលក្រមនេះបានប្រគល់យុត្តិធម៌ជូនជនរងគ្រោះស្លូតត្រង់ដែលត្រូវបានសម្លាប់ដោយរបបប្រល័យពូជសាសន៍ ប៉ុល ពតនិងបានបញ្ជាក់ពីភាពសុចរិតដ៏ភ្លឺស្វាង និងការជួយគាំទ្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ប្រកបដោយភាពដោយស្មោះត្រង់ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម។
សព្វថ្ងៃនេះ ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងវៀតណាម បន្តពង្រឹងដោយប្រពៃណីដ៏យូរអង្វែងក្នុងប្រវត្តិសាស្ត្រ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទោះបីជាប្រឈមមុខនឹងភាពមិនប្រាកដប្រជាជាច្រើនក្នុងស្ថានភាពតំបន់ និងពិភពលោកក៏ដោយ ក៏ប្រទេសទាំងពីរតែងតែមានភាពជិតស្និទ្ធ ភ្ជាប់ទំនាក់ទំនង ចែករំលែក និងជួយគ្នាទៅវិញទៅមក។
យើងរួមគ្នាថែរក្សាបណ្ដុះបណ្ដាល និងអភិវឌ្ឍទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងស្មារតី “ភាពអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាពយូរអង្វែង” ប្រកបដោយសមិទ្ធិផលលេចធ្លោលើគ្រប់វិស័យ រួមទាំងវិស័យនយោបាយ ការទូត សន្តិសុខ - ការពារជាតិ ពាណិជ្ជកម្មវិនិយោគ ទេសចរណ៍ វប្បធម៌ សង្គម កិច្ចសហប្រតិបត្តិការអប់រំ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន ជាដើម។ នាពេលខាងមុខ ដើម្បីជំរុញទំនាក់ទំនងប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរ ភាគីទាំងពីរបានប្ដេជ្ញាបន្តរក្សា និងលើកកម្ពស់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបន្តយកចិត្តទុកដាក់ថែរក្សា និងបង្កើនការយល់ដឹងឥតឈប់ឈរអំពីសារៈសំខាន់ជាយុទ្ធសាស្ត្រ និងសារៈសំខាន់នៃទំនាក់ទំនងល្អរវាងកម្ពុជា និងវៀតណាម ដើម្បីបុព្វហេតុ កសាងនិងការពារមាតុភូមិនៃប្រទេសនីមួយៗក្នុងយុគសម័យថ្មី សំដៅបង្រួបបង្រួម និងបង្កើនការជឿទុកចិត្តគ្នាផ្នែកនយោបាយ កសាងមូលដ្ឋានគ្រឹះសង្គមដ៏រឹងមាំ និងជំរុញកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ។ បន្តជំរុញកិច្ចសហប្រតិបត្តិការល្អ និងជំនួយទៅវិញទៅមករវាងក្រសួង ស្ថាប័ន និងអាជ្ញាមូលដ្ឋាននៃប្រទេសទាំងពីរ ជាពិសេសតំបន់ដែលមានព្រំដែនរួម។ ជំរុញទំនាក់ទំនងមិត្តភាព និងជួយគ្នាទៅវិញទៅមករវាងប្រជាជនគ្រប់លំដាប់ថ្នាក់ សហជីព និងអង្គការមហាជននានានៃប្រទេសទាំងពីរ រួមចំណែកនាំមកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត។
លើសពីនេះ កម្ពុជា និងវៀតណាម ក៏នឹងជំរុញនិងបន្តបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច បង្កើតកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍប្រទេសនីមួយៗ ដើម្បីធានាឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យបានដល់ ២០ពាន់លានដុល្លារអាម៉េរិកនាពេលខាងមុខ។ ជាមួយនឹងច្ខុវិស័យ និងក្របខណ្ឌនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលថ្មី រួមជាមួយនឹងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ក្នុងស្មារតីវិជ្ជមាន គំនិតផ្តួចផ្តើម ភាពបត់បែន ភាពច្នៃប្រឌិតនិងប្រសិទ្ធភាព នាឆ្នាំបន្តបន្ទាប់ទៀតទំនាក់ទំនងរវាងប្រទេសទងពីកម្ពុជា និងវៀតណាម នឹង បន្តអភិវឌ្ឍន៍ឆ្ពោះទៅកាន់កម្រិតថ្មីមួយ ដើម្បីភាពរីកចម្រើនរបស់ប្រទេសនីមួយៗ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទាំងក្នុងតំបន់ និងពិភពលោកទាំងមូល។ ៤៦ឆ្នាំ (៧ មករា ១៩៧៩ ដល់ ៧ មករា ២០២៥) បានកន្លងផុតទៅ ចាប់តាំងពីថ្ងៃដែលប្រជាជនកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់របប ប៉ុលពត។ "ស្លាកស្នាម" ដែលបានបន្សល់ទុកនឹងមិនអាចជាសះស្បើយ ភាពឈឺចាប់ នៅតែមកលងបន្លាច រាល់ពេលដែលទំព័រសោកនាដកម្មដ៏ឃោរឃៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិក្នុងសតវត្សទី២០ បានរំលឹកឡើងវិញ។ បន្ទាប់ពីរបប ប៉ុល ពត ឡើងកាន់អំណាច ពួកគេបានចាប់ផ្តើមកសាងសង្គមមួយដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រដោយកាត់ផ្តាច់ប្រទេសចេញពីពិភពខាងក្រៅ។
ពួកគេបានបង្កើត "រដ្ឋកម្ពុជាប្រជាធិបតេយ្យ" ដោយដាក់ចេញនូវគោលនយោបាយផ្តាច់ការដ៏ឃោរឃៅបំផុត លុបបំបាត់សេរីភាពប្រជាធិបតេយ្យទាំងស្រុងរបស់ប្រជាពលរដ្ឋ និងចាត់ទុកប្រជាជនជាទាសករ ក្រោមការបញ្ជា ដឹកនាំរបស់"អង្គការ"។ ជាមួយនឹងវោហារសាស្ត្រ និងពាក្យស្លោកថា«លុបបំបាត់វណ្ណៈ» រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យបានបណ្ដេញប្រជាជនចេញពីទីក្រុងទៅទីជនបទ បង្ខំប្រជាជនឱ្យធ្វើជាធ្ងន់ និងហូបមិនឆ្អែត។ ទាក់ទងនឹងវប្បធម៌ និងសង្គម របប ប៉ុល ពត បានអនុវត្តនយោបាយល្ងង់ខ្លៅ លុបបំបាត់សាលារៀន សម្លាប់បញ្ញវន្តលុបបំបាត់ប្រព័ន្ធអប់រំគ្រប់ជាន់ថ្នាក់ បំផ្លាញមរតកវប្បធម៌ដ៏យូរលង់ និងទំនៀមទំលាប់ល្អរបស់ប្រជាពលរដ្ឋខ្មែរ។ បំផ្លាញវត្តអារាម សម្លាប់ព្រះសង្ឃ ប្រជាជនកម្ពុជាដែលមានការអប់រំវណ្ណៈកណ្តាលរាប់សែននាក់ ត្រូវបានគេធ្វើទារុណកម្ម និងកាត់ទោសប្រហារជីវិតនៅក្នុងពន្ធនាគារដែលបានកំណត់ជាពិសេសនៅក្នុងទីក្រុង ដែលល្បីល្បាញជាងគេគឺគុកទួលស្លែងនៅភ្នំពេញ ដែលអ្នកទោសប្រហែល ១៧០០០ នាក់មិនថាបុរស ស្ត្រី មនុស្សពេញវ័យ ឬកុមារ ត្រូវបានចាប់ដាក់គុក និងសម្លាប់ក្នុងរបប ប៉ុល ពត។ ក្នុងរយៈពេលត្រឹមតែ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ (១៧ មេសា ១៩៧៥ - ៧ មករា ១៩៧៩) ពួកគេបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់ជិត៣លាននាក់។ ទាក់ទង នឹង កិច្ចការ បរទេស ពួកគេ អនុវត្ត នយោបាយ ការបរទេស ដ៏ គ្រោះថ្នាក់ បំផុត។ មានការញុះញង់ និងគាំទ្រដោយភាគីខាងក្រៅ ក្រុម ប៉ុល ពត-អៀង សារី បានព្យាយាមបំភ្លៃទំនាក់ទំនងកម្ពុជា-វៀតណាម ញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិសាសសន៍ និងមនោគមន៍ប្រឆាំងវៀតណាម។សកម្មភាពយោធារំលោភព្រំដែន ក្រុម ប៉ុល ពត-អៀង សារីពិតជាសកម្មភាពដ៏គ្រោះថ្នាក់បំផុត រំលោភឯករាជ្យអធិបតេយ្យភាព និងបូរណភាពទឹកដីវៀតណាមយ៉ាងព្រៃផ្សៃនិងរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដោយផ្ទាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ឆ្លើយតបតាមការអំពាវនាវជាបន្ទាន់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងអនុវត្តសិទ្ធិការពារខ្លួនឯងស្របច្បាប់កងទ័ពស្ម័គ្រចិត្តវៀតណាមបានសម្របសម្រួលជាមួយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងការតស៊ូរំដោះប្រជាជនកម្ពុជា និងផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងទទួលបានជ័យជម្នះនៅថ្ងៃទី៧ ខែមករាឆ្នាំ១៩៧៩។
បន្ទាប់ពីទទួលបានជ័យជម្នះ កងទ័ពស្ម័គ្រចិត្តវៀតណាមបានបន្តជួយបណ្តុះបណ្តាល រហូតដល់កងទ័ពកម្ពុជាមានសមត្ថភាពអាចទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ដែលលាក់ខ្លួនតាមព្រំដែនកម្ពុជា-ថៃ ទើបកងទ័ពស្ម័គ្រចិត្តវៀតណាមបានសម្រេចចិត្តដកទ័ពចេញពីប្រទេសកម្ពុជាទាំងស្រុងនៅថ្ងៃ២០ ខែកញ្ញា ឆ្នាំ១៩៨៩។
ជ័យជម្នះជាប្រវត្តិសាស្ត្រ ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ បានសង្គ្រោះប្រជាជនកម្ពុជាប្រមាណ ៥លាននាក់ ពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅ ដឹកនាំដោយ ប៉ុល ពត ដែលបានសម្លាប់ប្រជាជនស្លូតត្រង់ជាង ៣ លាននាក់ ក្នុងពេលគ្រប់គ្រងរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ (ថ្ងៃទី ១៧ ខែមេសាឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៧៩) ដែលជាជ័យជម្នះរួមរបស់ប្រជាជនទាំងពីរកម្ពុជា និងវៀតណាម ដែលជាលទ្ធផលនៃការសម្របសម្រួលនៃការប្រយុទ្ធរវាងកងកម្លាំងបដិវត្តន៍ស្នេហាជាតិពិតប្រាកដរបស់កម្ពុជា និងការគាំទ្រដ៏ធំធេងរបស់ប្រជាជនកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម។
នៅក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី៦ នៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២៣ មហាសន្និបាតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជាមិត្តជិតឆ្ងាយ ជាពិសេសគឺបក្សកុម្មុយនិស្តវៀតណាម ក៏ដូចជារដ្ឋាភិបាល និងកងទ័ព និងប្រជាជនវៀតណាម ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងការតស៊ូរំដោះប្រទេស និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ បន្ទាប់ពីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពតប្រទេសកម្ពុជាមានការអភិវឌ្ឍជាបន្តបន្ទាប់ និងមានចក្ខុវិស័យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចក្ខុវិស័យក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ទំនាក់ទំនងកម្ពុជា-វៀតណាមក៏ត្រូវបានពង្រីក និងពង្រឹង និងអភិវឌ្ឍន៍ជាបន្តបន្ទាប់លើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ សំដៅរួមចំណែកយ៉ាងសកម្មដល់ការថែរក្សា សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជុំវិញពិភពលោក។
ក្នុងឆ្នាំ២០២៤ បន្ថែមលើទំនាក់ទំនងនយោបាយល្អរវាងគណៈបក្សទាំងពីរ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ គឺជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងកម្ពុជា និងវៀតណាម។
ជាក់ស្តែងក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានជាង៧,៨ពាន់លានដុល្លារអាម៉េរិក កើនឡើង២២.៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ចំណូលទ្វេភាគីរំពឹងថានឹងកើនដល់១០ពាន់លានដុល្លារអាម៉េរិក។ ជាពិសេស វៀតណាមគឺជាទីផ្សារនាំចេញធំជាងគេទី២ របស់កម្ពុជា (បន្ទាប់ពីអាម៉េរិក) ជាដៃគូពាណិជ្ជកម្មធំជាងគេទី៣ របស់កម្ពុជា និងជាប្រទេសដែលមានដើមទុនពីបរទេស (FDI) ខ្ពស់បំផុតនៅកម្ពុជាក្នុងចំណោមសមាជិកអាស៊ាន និងជាប់ចំណាត់ថ្នាក់ទី៥លើពិភពលោក (២០៥ គម្រោងវិនិយោគ នៅកម្ពុជា ដែលមានដើមទុនសរុប ២,៩៤ ពាន់លានដុល្លារ)។
ក្នុងសារផ្ញើជូនប្រជាជនកម្ពុជា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ទិវាជ័យជម្នះ ៧ មករា រាល់ឆ្នាំ សម្តេចតេជោហ៊ុន សែន និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា តែងតែអះអាងនូវគុណូបការៈដ៏ឧត្តុង្គឧត្តម និងការធ្វើពលីកម្មប្រកបដោយវីរភាពរបស់ពលទាហានស្ម័គ្រចិត្តវៀតណាម និងយោធិនបដិវត្តន៍កម្ពុជានៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានពលីសាច់ស្រស់ ឈាមស្រស់ដើម្បីឯករាជ្យជាតិ។ នេះគឺជាវីរភាព និងប្រវត្តិសាស្រ្តដ៏អស្ចារ្យនៃស្មារតីសាមគ្គីភាពជាអន្តរជាតិដ៏បរិសុទ្ធ និងស្មោះត្រង់រវាងកម្ពុជា និងវៀតណាម ។
ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសវៀតណាមក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (ពីថ្ងៃទី១១ ដល់១២ ខែធ្នូ ឆ្នាំ២០២៣) សម្តេច ធីបតីហ៊ុន ម៉ាណែត ក៏បានបញ្ជាក់អំពីការពិតជាប្រវត្តិសាស្ត្រថាកម្ពុជាបានជួយវៀតណាមបង្រួបបង្រួមប្រទេស ហើយវៀតណាមបានជួយរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ គ្មានកម្លាំងប្រតិកិរិយាមអាចបដិសេធរឿងនេះបានឡើយ។
យើងត្រូវអប់រំ និងឃោនាដល់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យយល់ដឹងឱ្យបានស៊ីជម្រៅអំពីការពិតនៃប្រវត្តិសាស្រ្តនេះក៏ដូចជាសារៈសំខាន់ និងតម្លៃនៃទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម។ ក្រឡេកទៅមើលអតីតកាល ៤៦ឆ្នាំកន្លងមក ទំនាក់ទំនងកម្ពុជា-វៀតណាមបានជំនះពុះពារ ឧបសគ្គជាច្រើន និងបានអភិវឌ្ឍជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ ហើយកំពុងរីកចម្រើនយ៉ាងខ្លាំងលើវិស័យជាច្រើន ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម មិនត្រឹមតែជាទំនាក់ទំនងជាប្រពៃណី ក្នុងភាពជាអ្នកជិតល្អខាងប៉ុណ្ណោះទេថែមទាំងជាទំនាក់ទំនងជាបងប្អូន “រួមសុខ រួមទុក្ខជាមួយគ្នា” ក្នុងបុព្វហេតុរំដោះជាតិ បង្រួបបង្រួមជាតិ កសាង និងអភិវឌ្ឍន៍ ប្រទេសជាតិរៀងៗខ្លួនរហូតមកដល់សព្វថ្ងៃនេះ។
ទំនាក់ទំនងនេះតែងតែត្រូវបានថែរក្សា និងបីបាច់គ្រប់ជំនាន់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ហើយយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរនឹងបន្តកសាងចំណងមិត្តភាពនេះ ក្រោមពាក្យស្លោក “អ្នកជិតខាងល្អ មិត្តភាពប្រពៃណីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាពយូរអង្វែង”៕