លោក ផែង វណ្ណៈ ទះកំផ្លៀង លោក សម រង្ស៊ី អាឌិតមេបក្សប្រឆាំង
ថ្ងៃទី ៖ 09-12-2024, ដោយ admin , 114 Views
ភ្នំពេញ : អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក លោក ផែង វណ្ណៈ បានទះកំផ្លៀង លោក សម រង្ស៊ី អាឌិតមេបក្សប្រឆាំង មួយដៃតាមរយៈសំណេរ នៅព្រឹកថ្ងៃចន្ទនេះ ។
បើតាមសំណេរ លោក សម រង្ស៊ី បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា «គ្មានរបបតពូជតត្រកូលណាអមតៈទេ។ គ្មាននរណាដឹងថានឹងអ្វីកើតឡើងនៅថ្ងៃខាងមុខ» ។
សំណេរបែបញុះញង់នេះ ត្រូវបានលោក ផែង វណ្ណៈ អ្នករិះគន់មិនសំចៃមាត់នៅលើបណ្ដាញសង្គម បានទាត់ចោល និងឆ្លើយតបថា «តាំងខ្លួនឯងជាអ្នកនយោបាយម្នាក់ តែបែជាគ្មានផែនការយុទ្ធសាស្ត្រអ្វីពិតប្រាកដ ម្ង៉ៃៗកាន់តែទូរស័ព្ទ បង្ហោះ ហ្វេសប៊ុក ស៉ីពែ ព្រឹត្តិការណ៍នានាដែលកេីតមាននៅជុំវិញពិភពលោកទៅវិញ ។ ថ្ងៃមុនស៉ីពែព្រឹត្តិការណ៍នៅប្រទេស បង់ក្លាដេស បន្ទាប់មកស៉ីពែព្រឹត្តិការណ៍នៅកូរ៉េខាងត្បូង ឥលូវមកស៉ីពែនៅប្រទេស ស៉ីរីទៀតហេីយ ។ គិតទៅ អាក្បត់ជាតិ៣ជំនាន់នេះចោរម្សៀតមែនទែន » ៕
|