តារាកំប្លែង នាយ តាក់ស៊ី ព្យាបាលជំងឺត្រូវបានសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជួយឧបត្ថម្ភដល់ការព្យាបាលជំងឺទាំងស្រុង
ថ្ងៃទី ៖ 03-12-2024, ដោយ Dara007 , 36 Views
ភ្នំពេញៈ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឱ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះសួរសុខទុក្ខ នាយ តាក់ស៊ី នៅមន្ទីរពេទ្យព្រះកេតុមាលាផ្ទាល់។ គាត់មានជំងឺប្រចាំកាយលើសសម្ពាធឈាម ទឹកនោមផ្អែម និងខ្សោយតម្រងនោម ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទទួលបន្ទុកចំណាយទាំងអស់ទាំងក្នុងការព្យាបាល និងការឧបត្ថម្ភបន្ថែមសម្រាប់ជីវភាពប្រចាំថ្ងៃក្នុងពេលព្យាបាលជំងឺនេះដែរ។
|