ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី និងភរិយា ឱ្យគ្រូពេទ្យTYDA នាំលោកតា លោកយាយ លោកអ៊ំ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ព្យាបាលវះកាត់ភ្នែកឡេីងបាយនៅមន្ទីរពេទ្យព្រះអង្គឌួង ដោយឥតគិតថ្លៃ
ថ្ងៃទី ៖ 03-12-2024, ដោយ​​ Dara007 , 25 Views
                     
ភ្នំពេញៈ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បាននាំលោកតា លោកយាយ លោកអ៊ំ ដែលមានបញ្ហាភ្នែកឡេីងបាយ បណ្តាលអោយស្រវាំងមេីលមិនឃេីញច្បាស់មកពីសង្កាត់ឃ្មួញ ខណ្ឌសែនសុខ មកទទួលការព្យាបាលវះកាត់ភ្នែកឡេីងបាយនៅមន្ទីរពេទ្យព្រះអង្គឌួង ។

បច្ចុប្បន្ន លោកតា លោកយាយ លោកអ៊ំ ទទួលការពិនិត្យ វះកាត់ ព្យាបាលដោយល្អិតល្អន់ និងជោគជ័យ ដោយក្រុមគ្រូពេទ្យឯកទេសរបស់សម្តេចនិងលោកជំទាវបណ្ឌិត។

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការវះកាត់ ព្យាបាល ស្នាក់នៅ ធ្វេីដំណេីរជូនលោកតា លោកយាយ លោកអ៊ំ និងក្រុមគ្រួសារផងដែរ។

ទឹកចិត្តដ៏មហាសប្បុរសនេះ ធ្វើឱ្យ លោកតា លោកយាយ លោកអ៊ំ និងក្រុមគ្រួសារមានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។ តាមរយៈ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ត្បូង​ឃ្មុំៈ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការ បានអញ្ជើញចុះពិនិត្យច្បារពូជក្លូនកៅស៊ូកម្ពុជា CRRI 12 និង CRRI 19 របស់វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រ​ខេត្ត​ត្បូង​ឃ្មុំ។ បេសក ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com