ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រដ្ឋមន្ត្រីកសិកម្មណែនាំប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺថ្មីបង្ហាញចំណេះជំនាញទាក់ទងនឹងវិស័យកសិកម្ម​និងឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាជន​
ថ្ងៃទី ៖ 03-12-2024, ដោយ​​ Dara007 , 84 Views
                     
កំពង់ស្ពឺៈ រដ្ឋមន្ត្រីកសិកម្មណែនាំដល់ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺថ្មីបង្ហាញចំណេះជំនាញទាក់ទងនឹងវិស័យកសិកម្ម​និងឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាជន​ ដើម្បីធានាឱ្យបាននូវសន្តិសុខស្បៀង​ និងនិរន្តរភាពសេដ្ឋកិច្ច​ និងបរិស្ថាន​ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ​មានហូប​ មានប្រើ​ មានបាន​ និងមានរហូត។

ក្នុងឱកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ស្ពឺ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ លោក ឌិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានណែនាំទៅដល់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តទាំងអស់ត្រូវខិតខំបំពេញតួនាទីឱ្យបានល្អប្រសើរ ដើម្បីឆ្លើយតបទៅនិងជំនឿទុកចិត្តរបស់រាជរដ្ឋាភិបាលនិងប្រជាកសិករនៅថ្នាក់មូលដ្ឋាន ពិសេសគឺពុក និងម៉ែ។

លោក ឌិត ទីណា បានលើកឡើងថា តំណែងប្រធានមន្ទីរបច្ចុប្បន្នគឺតែងតាំងដោយអនុក្រឹត្យ ខណៈដែលពីមុនតែងតាំងត្រឹមតែប្រកាសប៉ុណ្ណោះ។ដូច្នេះប្រធានមន្ទីរមានឋានៈស្មើនឹងប្រធាននាយកដ្ឋាន ហើយដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តរបស់រាជរដ្ឋាភិបាល ប្រធានមន្ទីរទាំងអស់ត្រូវបំពេញការងារឱ្យបានល្អប្រសើរទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ។

ជាមួយនោះដែរ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ក៏បានបញ្ជាក់បន្ថែមថា មន្ទីរគ្រប់រាជធានី-ខេត្តគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងនិងរាជធានី-ខេត្ត ដូច្នេះក្រសួងត្រូវដើរតួនាទីជាឪ ចំណែករាជធានី-ខេត្តត្រូវដើរតួជាម៉ែ។នូវរាល់សកម្មភាពការងាររបស់មន្ទីរគឺដឹកនាំបញ្ជាពីក្រសួងនិងរាជធានី-ខេត្ត។បើក្រសួងនិងរាជធានី-ខេត្តដែលជាម៉ែជាឪមិនស៊ីចង្វាក់គ្នា នោះការងាររបស់មន្ទីរក៏មានបញ្ហាទៅតាមនោះដែរ។ដូច្នេះដើម្បីឱ្យការអនុវត្តការងារសម្រេចបានតាមគោលការណ៍លុះត្រាណាថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិបានបន្ស៊ីការងារគ្នានិងដាក់ទិសដៅតែមួយឱ្យមន្ទីរក្រោមឱវាទអនុវត្ត។

ទន្ទឹមនិងការលើកឡើងនេះដែរលោក ឌិត ទីណា ក៏បានលើកឡើងដោយក្រើនរំឭកដល់ប្រធានមន្ទីរ​កសិកម្មខេត្តដែលទើបប្រកាសចូលកាន់តំណែងថ្មីត្រូវមានស្មារតីយកចិត្តទុក​ក្នុងការ​ងារ​ មានទំនួលខុសត្រូវខ្ពស់​ បង្ហាញចំណេះជំនាញទាក់ទងនឹងវិស័យកសិកម្ម​និងឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាជន​ ដោយត្រូវធ្វើការតាមខ្សែបណ្តោយ​ ផ្តល់ផលប្រយោជន៍ដល់អង្គភាព​និងផ្តល់ផលចំនេញជាឧត្តមប្រយោជន៍ដល់ប្រជាកសិករ​ ជាពិសេសត្រូវមានសាមគ្គីភាព​ និងប្រសិទ្ធភាពការងារធានាឱ្យបាននូវសន្តិសុខស្បៀង​ និងនិរន្តរភាពសេដ្ឋកិច្ច​ និងបរិស្ថាន​ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ​មានហូប​ មានប្រើ​ មានបាន​ និងមានរហូត បន្ថែមពីនេះត្រូវស្វែងយល់​យកចិត្តទុកដាក់​ និងកំណត់អាទិភាពឱ្យចំគោលដៅ​និងអនុវត្តឱ្យមានប្រសិទ្ធភាព​និងប្រសិទ្ធផលខ្ពស់ ត្រូវសហការឱ្យបានល្អជាមួយមន្ត្រីក៏ដូចជាអាជ្ញាធរដែនដីលើវិស័យកសិកម្មនេះ ពិសេសរក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ត្បូង​ឃ្មុំៈ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការ បានអញ្ជើញចុះពិនិត្យច្បារពូជក្លូនកៅស៊ូកម្ពុជា CRRI 12 និង CRRI 19 របស់វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រ​ខេត្ត​ត្បូង​ឃ្មុំ។ បេសក ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com