កម្ពុជា តួកគី ពង្រឹងកិច្ចសហការទេសចរណ៍បន្ថែមទៀត ត្រៀមវត្តមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ
ថ្ងៃទី ៖ 03-12-2024, ដោយ Dara007 , 22 Views
ភ្នំពេញៈ កម្ពុជា តួកគី ពង្រឹងកិច្ចសហការទេសចរណ៍បន្ថែមទៀត ត្រៀមវត្តមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរនាពេលខាងមុខឆាប់ៗនេះ។
នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ទេ្វភាគី ក្រោមស្មារតីនៃអនុស្សរណៈយោគយល់គ្នាដែលបានចុះកន្លងមក និងពង្រឹងកិច្ចសហការទេសចរណ៍បន្ថែមទៀត សម្រាប់ត្រៀមជាស្រេចនូវវត្តមានជើងហោះហើរត្រង់រវាងប្រទេសកម្ពុជានិងតួកគីនាពេលខាងមុខឆាប់ៗ នេះ ដើម្បីផ្ដល់ប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
|