ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រទះគោបន្ដទាក់ចិត្ដភ្ញៀវទេសចរណ៍បរទេស ក្នុងដំណើរកម្សាន្ដមើល គំនូរបុរាណ និងទេសភាព
ថ្ងៃទី ៖ 19-11-2024, ដោយ​​ Dara007 , 34 Views
                     
កំពង់ឆ្នាំង: រទះគោបន្ដទាក់ចិត្ដភ្ញៀវទេសចរណ៍បរទេស ក្នុងដំណើរកម្សាន្ដមើល គំនូរបុរាណ និងទេសភាពនៅវត្តពោធិ៍រុក្ខរាម ហៅវត្តកំពង់ត្រឡាចលើ ដោយមិនចេះជិនណាយ។

ភ្ញៀវទេសចរណ៍បរទេស ដែលតែងតែចូលទស្សនាគំនូរបុរាណដែលមានអាយុការជាង ៣រយឆ្នាំមុន (សតវត្សទី១៧)អ្វីដែលពិសេសនោះក្រៅពីអញ្ជើញទៅទស្សនាវត្តដ៍ចំណាស់វត្តកំពង់ត្រឡាចលើ ស្ថិតក្នុងភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាចមួយនេះជារៀងរាល់ថ្ងៃ នៅតែជាទីចាប់អារម្មណ៍ជិៈរទេះគោ ដែលជាមធ្យោបាយបុរាណកាលរបស់ខ្មែរផងដែរ។ នៅថ្ងៃទី១៩វិច្ឆិការ២០២៤នេះប្រជាពលរដ្ឋ ដែលបានចងក្រងជាសហគមន៍ ក្រុមរទេះគោ សម្រាប់ដឹកភ្ញៀវទេសចរណ៍បរទេសបានឱ្យដឹងថា ភ្ញៀវទេសចរណ៍បរទេស មានការចាប់អារម្មណ៍ និងការជិៈរទេះគោនេះខ្លាំងណាស់ ពួកគេមួយណា ដូចមួយណា ពេលបានជិៈរទេះ គឺសប្បាយ ព្រោះពួកគាត់មិនធ្លាប់បានឃើញ និងបានជិៈពីមុនមក នៅពេលបានជិៈរទេះគោ ដែលជាមធ្យបាយធ្វើដំណើររបស់ខ្មែរយើងតាំងពីបុរាណកាលមក ភ្ញៀរបរទេសទាំងនោះបានសម្តែងនូវក្តីរីករាយ ដោយបានថតរូប ជាមួយរទេះ និងថតឱ្យគ្នាម្តងម្នាក់ទៀតផង ។

បងប្អូនប្រជាពលរដ្ឋ អ្នកបរទេះគោដឹកភ្ញៀវ បានបញ្ជាក់ថាៈ ពេលឡើងពីកប៉ាល់ ភ្ញៀវត្រូវជិៈរទះគោ មកកម្សាន្តនៅវត្តកំពង់ត្រឡាចលើ  និងបានចូលទស្សនាព្រះវិហារ និងគំនូរបុរាណ នៅតាមជញ្ជាំងព្រះវិហារ  បន្ទាប់មកពួកគាត់បានជិៈរទេះគោត្រឡប់ទៅជិៈកប៉ាល់វិញ ដែលចតនៅមាត់ទន្លេ មុខសាលាឃុំកំពង់ត្រឡាច។

ចំពោះតម្លៃវិញមាន២ប្រភេទ គឺសម្រាប់ភ្ញៀវ ចុះពីរថយន្ត មកទស្សនាវត្តកំពង់ត្រឡាចក្រោមហើយ ត្រូវជិៈរទេះគោទៅជិៈកប៉ាល់វិញ ១ជើង ៤ដុល្លា (រទេះគោ១ភ្ញៀវជិៈតែម្នាក់ឬ ២នាក់ប៉ុណ្ណោះ។

ចំណែកភ្ញៀវ ឡើងពីកប៉ាល់មកជិៈរទេះគោ ពេលទស្សនាវត្តហើយ ជិៈត្រឡប់មកវិញ ថ្លៃ៥ដុល្លា ។ បច្ចុប្បន្ន រទេះគោសម្រាប់ដឹកភ្ញៀវ មានជាង៦០រទេះ  ដោយបានចែកជាក្រុមតូចៗ ក្នុង១ក្រុមមាន១០រទេះ សម្រាប់ដាក់វេនចែកគ្នាដឹកផង និង ដើម្បីងាយស្រួលក្នុងការទាក់ទងហៅមកដឹកភ្ញៀវផងដោយនិងដាក់វេនគ្នាដឹក អោយបានស្មើៗគ្នាមិនច្រណែនគ្នា ។

ដោយឡែក លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានបញ្ជាក់តាមទូរសព្ទថា រយៈពេល ៩ខែឆ្នាំ ២០២៤ ភ្ញៀវទេសចរណ៍បរទេស ដែលបានចូលរួចកំសាន្តលើទឹកដីខេត្តកំពង់ឆ្នាំងមានចំនួន ១៦ ៤៥៥ នាក់ គឺបានកើនឡើង៧១.៣៥ % បើប្រៀបធៀប ៩ខែឆ្នាំ ២០២៣រយ:ពេលដូចគ្នា។

ចំណែកភ្ញៀវជាតិមានចំនួន១ ៦២២ ២៩៦នាក់។ ខេត្តកំពង់ឆ្នាំងមានរមណីយដ្ឋានសរុប២៥កន្លែង ក្នុងនោះរមណីយដ្ឋានប្រវត្តិសាស្ត្រ ១០កន្លែង និងរមណីយដ្ឋានធម្មជាតិ ១៥ កន្លែង ដែលមាននៅក្នុងស្រុករលាប្អៀរ៦ កន្លែងស្រុកបរិបូណ៌២ កន្លែង ស្រុកកំពង់លែង ៨ កន្លែង ស្រុកកំពង់ត្រឡាច២ កន្លែង ស្រុកសាមគ្គីមានជ័យ២ កន្លែងនិងស្រុកទឹកផុស ៥ កន្លែង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសព្រុយណេដារូស្សាឡាម ស្វែង យល់ពីកាលានុវត្តភាពសហប្រតិបត្តិការវិនិយោគនៅកម្ពុជា លើវិស័យជាច្រើនរួមមាន៖ វិស័យសុខាភិបាល វិស័យ ធនធានទឹក វិស័យដឹកជញ្ជូន ជាពិសេសផ្លូ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com