លោក ប្រាក់ សុខុន ត្រៀមចូលកាន់តំណែងរដ្ឋមន្ត្រីក្រសួងការបរទេសម្ដងទៀត
ថ្ងៃទី ៖ 19-11-2024, ដោយ admin , 66 Views
ភ្នំពេញ : ក្រោយរដ្ឋាភិបាលអាណត្តិទី៧ ដោះដូរតំណែង លោក ប្រាក់ សុខុន ពីរដ្ឋមន្រ្តីក្រសួងការបរទេស ដាក់ជំនួយដោយ លោក សុខ ចិន្ដាសោភា រយៈពេលជាង១ឆ្នាំ ពេលនេះរដ្ឋាភិបាលបានសម្រេចតាមរយៈការបោះឆ្នោតនៅរដ្ឋសភា ដាក់ លោក ប្រាក់ សុខុន ឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសសារជាថ្មី ហើយ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា នាព្រឹក ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជាក់ថាការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជា ណាចក្រកម្ពុជា ចំនួន ២រូប និងតែងតាំងបំពេញបន្ថែម ។ ១-ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ។ ២-ឯកឧត្តម សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី ៕
|