សម្ដេចធិបតីបញ្ជាក់ថា ភាពជោគជ័យនេះ អាចសម្រេចទៅបាន គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ ទាំងអស់ ជាពិសេសកងកម្លាំងគ្រប់ប្រភេទ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តធ្វើយ៉ាងណាធានាឱ្យបានសន្តិសុខ សុវត្ដិភាព និងសណ្តាប់ធ្នាប់សាធារណៈ បង្កលក្ខណ:គ្រប់បែបយ៉ាង ដេីម្បីបម្រេីដល់ដំណេីរការនៃព្រះរាជពិធីបុណ្យជាតិដ៏ធំមួយនេះ ឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយជាទីបំផុត ។
ក្នុងនាមប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី សូមអរគុណដល់ក្រុមការងារ គ្រប់លំដាប់ថ្នាក់ និងកងកម្លាំង គ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ខ្ពស់ ទាំងក្នុងការរៀបចំដំណេីរប្រព្រឹត្តទៅនៃកម្មវិធី និងការបោសសម្អាត គ្រប់គ្រងអនាម័យ ធានាបាននូវសោភ័ណភាព ល្អប្រណិត ។
ជាមួយគ្នានេះ សម្ដេចធិបតីក៏សូមថ្លែងអរគុណដល់ក្រុមការងារសម្តែងសិល្បៈគ្រប់ប្រភេទ ក៏ដូចសិល្ប:ករ សិល្បៈ ការិនីទាំងអស់ ដែលបានផ្តល់នូវផ្ទាំងទស្សនីយភាពសប្បាយរីករាយ និងការរាំលេងកំសាន្តគ្រប់ទីកន្លែងជូនដល់មហាជន ប្រកបដោយភាពស្រស់ស្រាយសប្បាយអឺងកង ។
សូមបញ្ជាក់ថា រយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ និង ជនបរទេស ប្រមាណ ជាង ៦លាននាក់ ក្នុង នោះ ថ្ងៃ ទី ១មាន១លាន១សែននាក់ ថ្ងៃ ទី ២ប្រមាណ២លាន២សែននាក់ និង សម្រាប់ ថ្ងៃ ទី ៣ ដែល ជា ថ្ងៃ បញ្ចប់ នៃ ព្រះ រាជ ពិធី បុណ្យ អុំទូក មានប្រមាណ២លាន ៩សែន នាក់ ដែល បានចូលរួមទស្សនា កម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយ ក្រោមម្លប់នៃ សន្តិភាព ៕