ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រយៈពេល២៥ឆ្នាំមកនេះ កម្ពុជាមិនដែលធ្វើការអភិវឌ្ឍណាមួយឱ្យបាត់បង់ទឹកដីនោះទេ
ថ្ងៃទី ៖ 24-10-2024, ដោយ​​ Dara007 , 89 Views
                     
មណ្ឌលគិរីៈ សម្ដេចធិបតី ថ្លែងថា ក្នុងរយៈពេល២៥ឆ្នាំមកនេះ កម្ពុជាមិនដែលធ្វើការអភិវឌ្ឍណាមួយឱ្យបាត់បង់ទឹកដីនោះទេ ខណៈដែលក្រុមប្រឆាំងនៅតែលើកយកការដាក់តំបន់អភិវឌ្ឍន៍ក្នុងក្របខណ្ឌត្រីកោណCLV ដើម្បីបំផុសបំផុលឱ្យប្រជាពលរដ្ឋមកដុតប្រទេស ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ទំនប់អូរតេធិបតី ទំនប់លើ និងទំនប់ក្រោម ក្នុងខេត្តមណ្ឌលគិរីនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រយៈពេល៥០០ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាទើបអាចរកបាននូវសន្ដិភាពពេញលេញនៅឆ្នាំ ១៩៩៨ ក្រោមការដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។ ហើយដើម្បីឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើន និងអាចរក្សាសន្ដិភាពបានសម្ដេចតេជោ បានដាក់ចេញនូវយុទ្ធសាស្រ្ដត្រីកោណ យុទ្ធសាស្រ្ដចតុកោណ និងខិតខំរក្សាសន្ដិភាពរហូតប្រទេសមានការអភិវឌ្ឍមកដល់បច្ចុប្បន្ននេះ។

សម្ដេចធិបតីបានបញ្ជាក់ថា ការដាក់តំបន់អភិវឌ្ឍន៍ក្នុងក្របខណ្ឌត្រីកោណCLV គឺជាការដាក់ដើម្បីអភិវឌ្ឍន៍ប្រទេស ជំរុញការអនុវត្តនៅតំបន់ភូមិភាគឦសាន្ត មិនមែនដាក់តំបន់អភិវឌ្ឍន៍នេះ ដើម្បីកាត់ខេត្តឲ្យប្រទេសណាមួយនោះឡើយ។ សម្ដេចធិបតីបានបញ្ជាក់ថា ក្នុងរយៈពេល២៥ឆ្នាំមកនេះ កម្ពុជាមិនដែលធ្វើការអភិវឌ្ឍណាមួយឱ្យបាត់បង់ទឹកដីនោះទេ។ប៉ុន្ដែក្រុមអ្នកនយោបាយជ្រុលនិយមមួយក្ដាប់តូច នៅតែបន្តលើកឡើងបំភ្លៃការពិត ដើម្បីកេញចំណេញនយោបាយលើកិច្ចសហប្របត្តិការអភិវឌ្ឍខេត្តភូមិភាគឦសាន។

សម្ដេចធិបតីបានសម្ដែងការសោកស្ដាយចំពោះក្រុមអ្នកនយោបាយជ្រុលនិយមនៅក្រៅប្រទេស ដែលបំភ្លៃការពិត ញុះញង់ពលរដ្ឋពាក់ព័ន្ធនឹងកិច្ចសហប្របត្តិការអភិវឌ្ឍ កម្ពុជា ឡាវ វៀតណាម ឈានទៅបង្កើតចលនាផ្ដួលរំលំរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ខណៈកិច្ចសហប្រតិបត្តិការនេះ ពេលឯកភាពនៅក្នុងរដ្ឋសភាពួកគេក៏មានវត្តមានក្នុងនោះដែរ។ សម្ដេចធិបតីបញ្ជាក់ថា ការបំផុសរឿង CLV-DTA គឺអាចបំផុសឱ្យខ្មែរបែកបាក់ផ្ទៃក្នុង ដើម្បីមានចេតនាដ៏អាក្រក់របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុក ខណៈដែលកម្ពុជាខិតខំយ៉ាងលំបាក ដើម្បីស្វែងរកសន្ដិភាពជូនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ដថា ផ្លែផ្កានៃសន្តិភាពបច្ចុប្បន្ន គឺបានមកដោយសារការពលីជីវិតរបស់បងប្អូនកងទ័ព និងវីរជនស្នេហាជាតិជាច្រើនរូប ដូច្នេះយើងរួមគ្នាការពារសន្តិភាពនេះ ឲ្យបានកុំឲ្យបាត់បង់ ដោយសារការញុះញង់របស់ជនអគតិមួយចំនួនតូចនោះ។

ជាមួយគ្នានេះ សម្ដេចធិបតីបានអំពាវនាវឱ្យប្រជាលរដ្ឋដែលមិនទាន់បានទៅស្គាល់ខេត្តភូមិភាគឦសាន សូមអញ្ជើញទៅទស្សនាស្វែងយល់ខេត្តភាគឦសានកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីស្វែងយល់ពីការអភិវឌ្ឍ និងការតភ្ជាប់ខេត្តដែលរាជរដ្ឋាភិបាលបានធ្វើ និងចៀសវាងការចាញ់បោកការប្រឌិត និងបំភ្លៃ របស់ក្រុមជ្រុលនិយម៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ នាយករដ្ឋមន្រ្ដីកម្ពុជា លើកទ្បើងពីកត្តាទាក់ទាញដែលកម្ពុជាផ្តល់ជូនដល់ធុរកិច្ច និងវិនិយោគបរទេស ខណៈដែលកម្ពុជា ជា ទីតាំង យុទ្ធសាស្ត្រ និងទទួលបាន ឱកាសអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មនានាទៅកាន់តំបន់ផ្សេងទៀតលើពិភពលោក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com