ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ប៉ូលិស បង្ហាញមុខក្រុមក្មេងទំនើង២០នាក់ ដែលបង្ក្រាបបានក្រោយបញ្ជានាយករដ្ឋមន្រ្តី
ថ្ងៃទី ៖ 26-05-2024, ដោយ​​ Dara007 , 109 Views
                     
ភ្នំពេញ : ក្រោយបទបញ្ជានាយករដ្ឋមន្រ្តីស្រែកក្ដែងៗ ប៉ូលិសរាជធានីភ្នំពេញ បានបើកប្រតិបត្តិការ២ថ្ងៃ បង្ក្រាបក្រុមក្មេងទំនើងបាន២០នាក់ ពាក់ព័ន្ធបង្កសកម្មភាពហិង្សារកាប់ចាក់ និងរក្សាទុកកាំបិត ដាវ ហើយក៍យកមកបង្ហាញមុខធ្វើសន្និសិទសារព័ត៌មាន កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ។

លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ថា ក្នុងរយ:ពេល២ថ្ងៃមកនេះ នគរបាលបង្ក្រាបបានសកម្មភាពក្រុមក្មេងទំនើងចំនួន០៥ករណី ដោយបានឃាត់ខ្លួនមនុស្សសរុប២០នាក់ ដោយពួកគេពាក់ព័ន្ធនឹងការប្រើប្រាស់ហិង្សារ និងការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត្តិ ដោយមានដាវ និងកាំបិតជាដើម ។

លោកបន្តថា កិច្ចការងារបង្ក្រាបនេះ សមត្ថកិច្ចរាជធានី នឹងបន្តខិតខំក្នុងការបង្ក្រាប និងទប់ស្កាត់ ចំពោះសកម្មភាពក្រុមក្មេងទំនើងនេះបន្តទៀត ដើម្បីធានាបានសន្តិសុខសុវត្ថិភាព ១០០ភាគរយ ជូនប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា ក្នុងរយ:ពេល២ថ្ងៃមកនេះ កម្លាំងសមត្ថកិច្ចទូទាំងរាជធានីភ្នំពេញ ដោយបានសហការជាមួយកម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ក្នុងការចុះល្បាតក្នុងភូមិសាស្ត្ររាជធានី ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបលើសកម្មភាពក្រុមក្មេងទំនើង ដែលបានបង្កើតភាពអសន្តិសុខ បង្កជាក្តីព្រួយបារម្ភ និងភ័យខ្លាចដល់ប្រជាពលរដ្ឋស្លូតត្រង់នៅក្នុងសង្គមជាតិ ។

ប្រតិបត្តិការដ៏ក្តៅគគុករបស់កម្លាំងសមត្ថកិច្ចនេះ ធ្វើឡើង បន្ទាប់ពីមានបទបញ្ជារដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានបញ្ជារដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ពិសេសអភិបាលរាជធានីខេត្តទាំង២៤ ធ្វើយ៉ាងណាដាច់ខាតត្រូវតែបង្ក្រាបឱ្យមានប្រសិទ្ធិភាពបំផុត លើសកម្មភាពក្រុមក្មេងទំនើង ដែលកំពុងមានការផុសផុលឡើងខ្លាំង បង្កជាភាពអសន្តិសុខដល់ពលរដ្ឋ និងសង្គមជាតិ ក្នុងពេលបច្ចុប្បន្ននេះ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញ : លោក Lee Cheol-Woo អភិបាលខេត្ត បានគូសបញ្ជាក់ពីភាពជោគជ័យលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសដែលបាននឹងកំពុងបង្កើតចេញជាផ្លែផ្កាសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ បច្ចុប្បន្នក្រុមហ៊ុនវិនិយោគរបស់កូរ៉េខាងត្បូង ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com