ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនស្ដ្រីម្នាក់ពាក់ព័ន្ធករណីឃាតកម្ម នៅខណ្ឌទួលគោកបានហើយ
ថ្ងៃទី ៖ 19-09-2026, ដោយ​​ Dara007 , 14 Views
                     
ភ្នំពេញៈ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០៥និង០០នាទី ត្រង់ចំណុច បន្ទប់ជួល ផ្លូវ១៤៦ ភូមិ១១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណី ឃាតកម្ម កើតឡើង បង្កដោយជនសង្ស័យចំនួន០២នាក់ឈ្មោះ ស៊ន គីមអៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ថាន ស្រីពី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះឈ្មោះ កឹម ម៉ារ៉ា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ភា្លមៗនោះកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញbធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ស៊ន គីមអៃ ចំណែកឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួន។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែងធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ ទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។

លុះនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៩និង១០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ថាន ស្រីពី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុច ភូមិជោរ៍ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការបន្ដតាមនីតិវិធី៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ការចរចាប្រាក់ឈ្នួលអប្បបរមាលើកទី ៣ តំណាងភាគីកម្មករនិយោជិតរក្សាចំនួន ១៥,៣ដុល្លារ និងចំនួន ៤០,៦ដុល្លារ តំណាងភាគីនិយោជក បានស្នើរក្សាតួលេខ២១០ដុល្លារដដែល ដោយលើកហេតុផល និងពន្យល់បន្ថែមពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com