ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
យុទ្ធនាការនៃការបង្ក្រាបបទល្មើសការកាប់ទន្រ្ទានដីព្រៃ និងដីអភិរក្សរបស់រដ្ឋកំពុងតែក្ដៅម៉ាស៊ីនហើយ
ថ្ងៃទី ៖ 10-04-2024, ដោយ​​ Dara007 , 108 Views
                     
ភ្នំពេញៈ សម្តេចធិបតី ថ្លែងថា យុទ្ធនាការនៃការបង្ក្រាបបទល្មើសការកាប់ទន្រ្ទានដីព្រៃ និងដីអភិរក្សរបស់រដ្ឋកំពុងតែក្ដៅម៉ាស៊ីនហើយ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ បានចំនួន៣ នាក់ ហើយក៏មានអភិបាលរងស្រុកម្នាក់ផងដែរ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅរសៀលទី១០ ខែ មេ សា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេលជាង ៧០ថ្ងៃ ក្រុមការងារចម្រុះបានបំពេញការងារយ៉ាងសកម្មក្នុងការការពារទប់ស្កាត់ និងបង្រ្កាបបទល្មើសកាប់បំផ្លាញព្រៃលិចទឹកនៅតំបន់៣នៅជុំវិញបឹងទន្លេសាបកំពុងមានដំណើរការបានយ៉ាងល្អហើយបញ្ចប់ការធ្វើបច្ចុប្បន្នភាព លើការកំណត់ព្រំលើទីតាំងដីនៅតំបន់ទន្លេសាប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងយុទ្ធនាការនៃការបង្ក្រាបបទល្មើសការកាប់ទន្រ្ទាន់ រុករានដីព្រៃ និងដីអភិរក្សរបស់រដ្ឋនេះ គឺមិនបានសម្រាកនោះទេ ដោយពេលនេះ កំពុងក្ដៅម៉ាស៊ីន និងបានឃាត់ខ្លួនជនសង្ស័យជាមេខ្លោងមួយចំនួន៣នាក់ ក្នុងនោះក៏មានអភិបាលរងស្រុកម្នាក់ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការការពារដីអភិរក្សាបឹងទន្លេសាប ត្រូវតែបន្តធ្វើដោយគ្មានដកថយនោះទេ ដើម្បីការពារផលប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋ បន្ទាប់ ធនធានធម្មជាតិ និងជីវៈចម្រុះគ្រប់ប្រភេទយ៉ាងច្រើរស់នៅតាមដងទន្លេសាប។

ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ឆ្ងល់ផងដែរថា ខ្ញុំមិនដឹងថា មនុស្សម្នាក់នៅពាក់កណ្ដាលផែនដី គាត់មើលតាមណា និងទទួលព័ត៌មានតាមណានោះទេ ដោយថាមន្រ្ដីរបស់យើងមិនកក្រើកសោះ ប្រសើនបើគាត់មកជិះទូក និងធ្វើសកម្មភាពជាមួយកម្លាំងរបស់យើងប្រហែលជាគាត់ដឹងច្រើន ដោយកន្លែងទន្រ្ទានមួយចំនួនបានដកថយ និងមានការកែសម្រួលមន្រ្ដីជំនាញមួយចំនួនក្នុងខេត្ដខ្លះ ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានសហការគ្នាចុះអនុវត្ដការបង្រ្កាបបទល្មើសកាប់បំផ្លាញព្រៃលិចទឹកនៅតំបន់៣នៅជុំវិញបឹងទន្លេសាបបានយ៉ាងល្អប្រសើរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ចិនប្តេជ្ញាខិតខំជំរុញច្រករបៀងមច្ឆា និងអង្ករ និងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យារបស់កម្ពុជាឱ្យមានការរីកចម្រើន ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រជាជន និងប្រទេសទាំងពីរ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com