|
សម្តេចធិបតី ៖ ថៃបិទព្រំដែន កម្ពុជាមិនស្លាប់នោះទេ
ថ្ងៃទី ៖ 21-11-2026, ដោយ Dara007 , 47 Views
ភ្នំពេញៈ សម្តេចធិបតី ថ្លែងថា ថៃបិទព្រំដែន កម្ពុជាមិនស្លាប់នោះទេ បន្ទាប់ពីផលិតផលកម្ពុជាបាននាំចេញទៅប្រទេសចិន និងប្រទេសផ្សេងៗផងដែរ ។ ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក “ពិព័រណ៍ផលិតផលខ្មែរ” លើកទី៤ ក្រោមប្រធានបទ “រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ”ដែលរៀបចំឡើងដោយ សមាគមមូលនិធិសម្ដេចតេជោ និង FASMEC។
សម្តេចធិបតីមានប្រសាសន៍ថា ការបិទច្រកព្រំដែន កម្ពុជាមិនស្លាប់ទេ គឺកម្ពុជាបានបង្វែរទំនិញទៅទីផ្សារចិន និងប្រទេសផ្សេងៗ ។ក្នុងនោះ កម្ពុជាមិនចាំបាច់ក្នុងការបើកព្រំដែននោះទេ។
ទន្ទឹមនឹងនេះ សម្ដេចធិបតី បានគូសបញ្ជាក់ថា នៅអំឡុងទ្វារបិទ(ថៃបិទព្រំដែន) សូមផលិតករទាំងអស់កុំដេក ហេតុនេះផលិតករទាំងអស់ត្រូវពង្រឹងគុណភាពឱ្យកាន់តែប្រសើរ លក់ក្នុងតម្លៃសមរម្យ និងត្រូវបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយធុរជននានា ដើម្បីបង្ការនៅពេលថៃបើកព្រំដែននៅថ្ងៃណាមួយ ផលិតផលក្នុងប្រទេសយើងនៅតែរឹងមាំ និងរក្សាបានកំណើននៃការនាំចេញដ៏ដែល ដោយមិនចាំបាច់ពឹងផ្អែកលើផលិតផល ឬវត្ថុធាតុដើមមកពីថៃ។
សម្ដេចមធិបតី បានបង្ហាញនូវមោទនភាពចំពោះផលិតករកម្ពុជា ដែលផលិតបាននូវផលិតផលជាច្រើន តាំងពីវិស័យកសិកម្ម សិប្បកម្ម និងឧស្សាហកម្មជាដើម ដែលក្នុងនោះមានតាំងពីទឹកត្រី ទឹកស៊ីអ៊ីវ សម្បកកង់រថយន្ត ប្រេងម៉ាស៊ីន និង Tablet ជាដើម ដើម្បីបំពេញតម្រូវការក្នុងប្រទេស និងនាំចេញ៕
|