ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា ឡាវ វៀតណាម បង្ហាញពីឆន្ទៈរួមក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍ
ថ្ងៃទី ៖ 16-11-2026, ដោយ​​ dara007 , 24 Views
                     
ភ្នំពេញៈ កម្ពុជា ឡាវ វៀតណាម បានបង្ហាញពីឆន្ទៈរួមក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍ ព្រមទាំងនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងបី។

ក្នុងឱកាសអញ្ជើញជួបពិសាអាហារពេលព្រឹករួមគ្នាជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា លោក តូ ឡឹម ប្រធានរដ្ឋវៀតណាម និងលោក ថងលូន ស៊ីស៊ូលីត ប្រធានរដ្ឋឡាវ ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល និងមនោសញ្ចេតនាមិត្តភាព។

ជំនួបដ៏មានអត្ថន័យនេះ បានឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព ការជឿទុកចិត្ត និងការរាប់អានគ្នាយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងបី ដែលជាប្រទេសជិតខាង និងមានទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរអង្វែង។

ជំនួបនេះជាសក្ខីភាពមួយបញ្ជាក់ថា មិត្តភាពល្អ និងការយោគយល់គ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងយូរអង្វែង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចលើវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និង វិស័យសក្កានុពលសំខាន់ៗមួយចំនួនទៀត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com