ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
បញ្ជូនជនសង្ស័យ៥នាក់ទៅតុលាការ ពាក់ព័ន្ធ ករណីកាប់ប្លន់យកម៉ូតូ និងប្រើប្រាស់សារធាតុញៀន
ថ្ងៃទី ៖ 11-11-2026, ដោយ​​ Dara007 , 60 Views
                     
បន្ទាយមានជ័យៈ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលបណ្ដឹងរបស់ឈ្មោះ ពន្លកនីតា ភេទស្រី អាយុ១៨ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្តីពីករណីចោរកាប់ប្លន់យកម៉ូតូ កាលពីវេលាម៉ោង០៣ និង៣០នាទីទាបភ្លឺ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលបង្កដោយជនសង្ស័យពុំស្គាល់អត្តសញ្ញាណមានគ្នាចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង បានធ្វើសកម្មភាពយកកាំបិតខ្វែវ បម្រុងកាប់ទៅលើជនរងគ្រោះឈ្មោះ គង់ រតនា (ណាង) ភេទស្រី អាយុ៣៨ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ឈ្មោះ ពន្លក នីតា ខណៈកំពុងជិះម៉ូតូចេញពីកន្លែងធ្វើការតែម្នាក់ឯង បណ្ដាលឱ្យដួលម៉ូតូ ហើយជនរងគ្រោះភ័យក៏បានរត់ចោលម៉ូតូ ទើបជនសង្ស័យយកម៉ូតូជិៈទៅបាត់។ ក្រោយទទួលបានបណ្ដឹងខាងលើ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានផ្ដល់ព័ត៌ដល់កម្លាំងមូលដ្ឋានក្រុង-ស្រុកទាំង០៩ ដើម្បីស្ទាក់គ្រប់ផ្លូវប៉ុន្តែរកមិនឃើញ។

រហូតដល់ថ្ងៃទី៧ ថ្ងៃ ខែ ឆ្នាំ ដដែល ទើបកម្លាំងជំនាញស្រាវជ្រាវហើយកំណត់មុខសញ្ញាបាន ទើបសុំបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការសម្របសម្រួលនីតិវិធីពី លោកកើតវណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីពន្លាតដែនសមត្ថកិច្ចទៅសហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ១-ឈ្មោះ ឡុង គឹមអានភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះ វ៉េង សុជា ភេទប្រុស អាយុ១៦ឆ្នាំ នៅចំណុចបន្ទប់ជួលយីហោ ហេង សម្ភស្ស ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង រួមទាំងចាប់យកវត្ថុតាងនៃបទល្មើសម៉ូតូរបស់ជនរងគ្រោះ ហើយនាំមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីសួរនាំ។ ក្រោយពីធ្វើការស្តាប់ចម្លើយជនសង្ស័យខាងលើ ការិយាល័យជំនាញបានកំណត់មុខសញ្ញាជនសង្ស័យជាបក្ខពួកបន្ថែមទៀត កម្លាំងបាជំនាញកងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយផ្ទាល់លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបក្ខពួកបានចំនួន០៣នាក់បន្ថែមទៀត៖ ១.ឈ្មោះ ឆន វិសាល ភេទប្រុស អាយុ១៧ឆ្នាំ, ២.ឈ្មោះ រ៉ាត់ រ៉ាសាន់ ភេទប្រុស អាយុ១៧ឆ្នាំ,៣.ឈ្មោះ ផុន លីដា ភេទប្រុស អាយុ១៧ឆ្នាំ។

ក្នុងប្រតិបត្តិការនោះកម្លាំងជំនាញបានដកហូតវត្ថុតាង ១.ម៉ូតូ២គ្រឿង , ២.កាំបិតខ្វែវដងដែកប្រវែង៩៨ សង់ទីម៉ែត្រ ចំនួន០១ដើម, ៣.ទូរសព្ទម៉ាកដៃ IPHONE 6 ពណ៌ទឹកប្រាក់ ចំនួន០១គ្រឿង ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីប្រគល់ឱ្យជំនាញព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយរសៀលថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ គិតចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បងប្អូនអតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋចំនួន១៣ ២៧៨នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញពីមុន នៅតាមមជ្ឈមណ្ឌលវាយតម្លៃទាំង១៣ទីតាំងរបស់ក្រសួងការងារ និងបណ្តុះបណ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com