ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងមានសហគ្រិនអ្នកនិយាយភាសារបារាំងចូលរួម ១២០០នាក់ មកពី ៧២ ប្រទេស
ថ្ងៃទី ៖ 11-11-2026, ដោយ​​ Dara007 , 32 Views
                     
កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងមានសហគ្រិនអ្នកនិយាយភាសារបារាំងចូលរួម ១២០០នាក់ មកពី ៧២ ប្រទេស ភ្នំពេញៈ លោក ប្រាក់ សុខុន ថ្លែងថា នៅក្នុង «កិច្ចប្រជុំសហគ្រិនអ្នកនិយាយភាសាបារាំង» (Francophone Entrepreneurs Meeting - REF) ដែលជាព្រឹត្តិការណ៍អមដ៏សំខាន់មួយដំណើរការទន្ទឹមនឹងពិព័រណ៍បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល FrancoTech 2026 ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងមានសហគ្រិនអ្នកនិយាយភាសារបារាំងចូលរួមចំនួន ១២០០នាក់មកពីចំនួន ៧២ ប្រទេស ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ពិសេសស្តីពី កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិមានប្រសាសន៍ថា ព្រឹត្តិការណ៍អមដែលកម្ពុជារៀបចំទន្ទឹមនឹងពិព័រណ៍បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល FrancoTech 2026 នឹងប្រមូលផ្ដុំសហគ្រិន, តំណាងខាងផ្នែកវិស័យឯកជន ក្រុមសហគ្រិនវ័យក្មេង (Start Up) រួមនឹងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត។ លោកថ្លែងថា គ្រាន់តែអ្នករៀបចំក្នុងព្រឹត្តិការណ៍អម FrancoTech នេះ គឺមានរហូតដល់ ៤៦០០នាក់» ខណៈ ក្នុងព្រឹត្តិការណ៍អមនេះ ក៏នឹងមានកិច្ចប្រជុំមួយទៀត ដែលហៅថា កិច្ចប្រជុំ សហគ្រិនអ្នកនិយាយភាសារបារាំងដែលមានអ្នកចូលរួមចំនួន ១២០០នាក់ចូលរួម មកពីចំនួន ៧២ ប្រទេស។»

លោក បន្ថែមថា ក្នុងព្រឹត្តិការណ៍អម ក្រៅពីមានព្រឹត្តិការណ៍ FrancoTech ក៏មានព្រឹត្តិការណ៍អមមួយទៀត គឺ «ភូមិហ្វ្រង់កូហ្វូនី» ដែលធ្វើឡើងនៅសួនច្បារខាងមុខវត្តបទុមវត្តី ដែលមកដល់ពេលនេះ ក្រុមការងារបានរៀបចំស្ដង់ចំនួន ១៣០ស្ដង់រួចហើយ ដែលក្នុងនោះស្ដង់ចំនួន ៧៣ សម្រាប់ប្រទេសចំនួន ៥៦ប្រទេស ដើម្បីដាក់បង្ហាញនូវផលិតផលពីស្រុកនានាដែលគេមកចូលរួម មានការសម្ដែងសិល្បៈ ការបង្ហាញសក្ដានុពលលើវិស័យទេសចរណ៍ជាដើម និងមានស្ដង់ចំនួន ៣០ស្ដង់ទៀត សម្រាប់ធ្វើការដាក់បង្ហាញម្ហូបអាហាររបស់បណ្ដាប្រទេសជាសមាជិកផងដែរ។

កិច្ចប្រជុំធុរកិច្ចលំដាប់អន្តរជាតិនេះ រៀបចំឡើងដោយសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (Alliance des Patronats Francophones - APF) សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា (CCC) ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា (Sofitel Phnom Penh Phokeethra)។

ក្នុងកិច្ចប្រជុំនេះនឹងមានការរៀបចំជំនួបពិភាក្សាពាណិជ្ជកម្ម (B2B Meetings) ហ្វ្រង់កូហ្វូនី សន្និសីទ និងវេទិកាតុមូលដើម្បីបង្កើតបណ្តាញទំនាក់ទំនង និងស្វែងរកឱកាសវិនិយោគរួមគ្នារវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន។ ព្រឹត្តិការណ៍នេះ ក៏ជាជាឱកាសសេដ្ឋកិច្ចដ៏ធំមួយសម្រាប់កម្ពុជា ក្នុងការបង្ហាញពីសក្ដានុពលឌីជីថល និងបរិយាកាសធុរកិច្ចទៅកាន់ឆាកអន្តរជាតិ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ គិតចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បងប្អូនអតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋចំនួន១៣ ២៧៨នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញពីមុន នៅតាមមជ្ឈមណ្ឌលវាយតម្លៃទាំង១៣ទីតាំងរបស់ក្រសួងការងារ និងបណ្តុះបណ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com