ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា ច្រានចោលការវាយតម្លៃរបស់អាម៉េរិកអំពីស្ថានភាពអំពើជួញដូរមនុស្សនៅកម្ពុជា
ថ្ងៃទី ៖ 11-11-2026, ដោយ​​ Dara007 , 32 Views
                     
ភ្នំពេញៈ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ប្រទេសកម្ពុជា បានសម្តែងការសោកស្តាយជាខ្លាំង ដែលអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា មិនត្រូវបានទទួលការវាយតម្លៃសមស្របពីក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងមិនបានឆ្លុះបញ្ចាំងពេញលេញនូវឆន្ទៈនយោបាយដ៏មោះមុត រួមទាំងវិធានការ ដ៏ម៉ឺងម៉ាត់ គួបផ្សំនឹងលទ្ធផលជាក់ស្តែងដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននោះឡើយ។

ជាក់ស្តែងឆ្នាំ២០២៦នេះ គឺជាឆ្នាំទី៥ហើយដែលកម្ពុជាទទួលបានការវាយតម្លៃក្នុងចំណាត់ថ្នាក់លេខ៣។ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រាប់BTVថា ការវាយតម្លៃរបស់សហរដ្ឋអាម៉េរិកមកលើកិច្ចខិតខំប្រឹងប្រែងកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ជារឿងមិនគួរកើត ព្រោះអ្វីដែលជាលទ្ធផល គឺបានឆ្លុះបញ្ចាំងតែជ្រុងម្ខាងដែលហៅថាជាចំណុចខ្វះខាត។ កម្ពុជាក៏ដូចជាដៃគូប្រទេសពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលដៃគូដែលធ្វើការជាមួយគ្នា ច្បាស់ជាបានដឹងហើយថាតើរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើអ្វីខ្លះក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គឺអាចមានប្រសិទ្ធភាពនៅក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

លោកស្រី បានបញ្ជាក់ថា ចំពោះការបង្ក្រាប ការដាក់ទោសទណ្ឌ និងផ្តន្ទាទោស គឺត្រូវបានធ្វើជាបន្តបន្ទាប់ទៅតាមវិស័យតុលាការ។ ហើយកិច្ចការពារជនរងគ្រោះក៏ដូចគ្នាដែរ គឺបានទទួលឧបត្ថម្ភគាំទ្រជនរងគ្រោះដោយមិនប្រកាន់ជនជាតិខ្មែរ ឬបរទេសនោះទេ ពោលគឺឲ្យតែរងគ្រោះដោយអំពើជួញដូរមនុស្ស គឺអនុវត្តនូវគោលការណ៍រួមដែលបានរៀបចំ ហើយក៏មានការកំណត់អត្តសញ្ញាណប្រគល់ភារកិច្ចទៅឲ្យនគរបាលយុត្តិធម៌នៅក្នុងការកំណត់បទល្មើស និងជនល្មើស ដើម្បីតាមបង្ក្រាប ឬក៏នាំខ្លួនយកមកផ្តន្ទាទោស និងផ្តល់ភាពយុត្តិធម៌ជូនជនរងគ្រោះ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ គិតចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បងប្អូនអតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋចំនួន១៣ ២៧៨នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញពីមុន នៅតាមមជ្ឈមណ្ឌលវាយតម្លៃទាំង១៣ទីតាំងរបស់ក្រសួងការងារ និងបណ្តុះបណ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com