ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
សម្ដេចតេជោ ប្រាប់ទូតអាម៉េរិកពីកិច្ចប្រឹងប្រែងរបស់កម្ពុជាបង្ក្រាប Scam Online
ថ្ងៃទី ៖ 13-11-2026, ដោយ​​ Dara007 , 18 Views
                     
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជាអំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាលើការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Scam Online) ។

ប្រាប់អ្នកព័ត៌មានក្រោយជំនួបជាមួយលោក គ្រីស្តូហ្វឺ ចន អានដ័រសុន ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ជា ធីរីទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងក្រោយបញ្ចប់កិច្ចជំនួបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងជាខ្លាំងក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ ។

សម្តេចតេជោបន្តថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ មិនមែនជាបញ្ហាដាច់ដោយឡែកនៅប្រទេសកម្ពុជានោះទេ ប៉ុន្តែជាបញ្ហាសកលដែលកម្ពុជាក៏ជាជនរងគ្រោះនៃបញ្ហានេះដែរ។

សម្តេចតេជោបន្ថែមថា សម្ដេចមានការជឿជាក់យ៉ាងមុតមាំ ចំពោះរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចមហាមវរធិបតី ហ៊ុន ម៉ាណែត នឹងប្រយុទ្ធប្រឆាំងបោសសម្អាតឧក្រិដ្ឋកម្មអនឡាញឱ្យអស់ចេញពីប្រទេសកម្ពុជា ។

សម្ដេចតេជោបញ្ជាក់ថា បញ្ហា Scam Online នេះ មិនមែនជាបញ្ហានៅតែក្នុងប្រទេសកម្ពុជាដាច់ដោយឡែកនោះទេ តែវាជាបញ្ហាសកល ដែលតម្រូវឱ្យមានការសហការ គ្នាជាបន្តបន្ទាប់ ហើយប្រទេសកម្ពុជា ក៏ជាប្រទេសមួយ ដែលរងគ្រោះដោយសារឧក្រិដ្ឋកម្មអនឡាញ ផងដែរ” ។

បើតាមអ្នកនាំពាក្យ ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរអរគុណ កម្ពុជាដែលបានសហការជាមួយអាម៉េរិក នាពេលកន្លងមកនៅក្នុងទំនាក់ទំនងទូទៅ ជាពិសេសនៅក្នុងការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ នៅក្នុងប្រទេសកម្ពុជា ដែលកម្ពុជាសហការបានយ៉ាងល្អជាមួយសហរដ្ឋអាម៉េរិក៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចលើវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និង វិស័យសក្កានុពលសំខាន់ៗមួយចំនួនទៀត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com