ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
អ.វ.ត.ក.បន្តលើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្ត្ររបប ប៉ុល ពត និងដំណើរការកាត់ទោស នៅក្នុងព្រឹត្តិការណ៍«ភូមិហ្រ្វង់កូហ្វូនី»
ថ្ងៃទី ៖ 13-11-2026, ដោយ​​ Dara007 , 46 Views
                     
ភ្នំពេញៈ សាលាក្ដីខ្មែរក្រហមបានបន្តពង្រឹងការយល់ដឹងអំពីប្រវត្តិសាស្ត្រ និងការកាត់ទោសរបបប្រល័យពូជសាសន៍ ប៉ុល ពត ជូនសាធារណជនជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍«ភូមិហ្រ្វង់កូហ្វូនី» ដើម្បីផ្សព្វផ្សាយចំណេះដឹងផ្នែកច្បាប់ ប្រវត្តិសាស្ត្រ និងការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។

អង្គជំនុំជម្រះក្នុងតុលាការកម្ពុជា (សាលាក្ដីខ្មែរក្រហម) បាននិងកំពុងបន្តសកម្មភាពអប់រំ និងផ្សព្វផ្សាយយ៉ាងសកម្មជូនដល់សាធារណជនទាំងក្នុង និងក្រៅប្រទេស ។

ប្រាប់អ្នកសារព័ត៌មាននៅក្នុងឱកាសព្រឹត្តិការណ៍ភូមិហ្រ្វង់កូហ្វូនី រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា លោកស្រី ស៊ុយ ធីតា ជំនួយការជាន់ខ្ពស់ផ្នែករដ្ឋបាល និងធនធានមនុស្សនៃសាលាក្ដីខ្មែរក្រហម(អ.វ.ត.ក.) មានប្រសាសន៍ថា ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅក្នុងភូមិហ្រ្វង់កូហ្វូនី រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកានេះ ដើម្បីបង្កើនការយល់ដឹងអំពីការធ្វើសវនាការកាត់ក្ដីនៃរបបប្រល័យពូជសាសន៍ប៉ុលពតជូនសាធារណៈជាតិ និងអន្ដរជាតិនៅក្នុងភូមិហ្រ្វង់កូហ្វូនី ក្រុមការងារបង្ហាញពីដំណើរការសវនាការ ការចងក្រងឯកសារប្រវត្តិសាស្ត្រ និងការចែករំលែកមេរៀនពីអតីតកាល ដើម្បីធានាថាការឈឺចាប់របស់ប្រជាជនកម្ពុជាក្នុងសម័យ ប៉ុល ពត ត្រូវាបានចងចាំ ក៏ដូចជាការរួមចំណែកដល់ការលើកកម្ពស់សិទ្ធិមនុស្ស និងការការពារសន្តិភាព ។

លោកស្រីបានគូសបញ្ជាក់ថា ការផ្សព្វផ្សាយក្នុងព្រឹត្ដិការណ៍នៅក្នុងភូមិហ្រ្វង់កូហ្វូនីនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីបង្ហាញឱ្យឃើញថាកម្ពុជាបានឆ្លងកាត់ឧក្រិតកម្មសម័យកម្ពុជាប្រជាធិប្បតេយ្យ គឺពិតជាកើតមានមែន និងផ្សព្វផ្សាយដល់ក្មេងៗជំនាន់ក្រោយ បន្ទាប់ពីក្មេងៗខ្លះគាត់មិនជឿថាសម័យខ្មែរក្រហមកើតមានឡើងមែននោះទេក្នុងគោលបំណងចូលរួមទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មនេះកើតមាននៅកម្ពុជាបន្ដទៀត។

ជាមួយគ្នានេះ លោកស្រីអំពាវនាវឱ្យប្រជាពលរដ្ឋ និងក្មេងជំនាន់ក្រោយឈ្វេងយល់អំពីប្រវត្ដិសាស្រ្ដដែលកើតឡើងពីសង្គ្រាមកុំនាំគ្នាបំភ្លេចឱ្យសោះ និងនាំគ្នាការពារ រក្សាពាក្យសន្ដិភាពឱ្យបានគង់វង្ស ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចលើវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និង វិស័យសក្កានុពលសំខាន់ៗមួយចំនួនទៀត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com