ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
អ្នកនាំពាក្យក្រសួងអប់រំ៖ ការចេះភាសាបារាំង នឹងទទួលបានឱកាសការងារ និងមានប្រាក់ខែខ្ពស់
ថ្ងៃទី ៖ 13-11-2026, ដោយ​​ Dara007 , 33 Views
                     
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងអប់រំបានឱ្យដឹងថា ការចេះភាសាបារាំង នឹងទទួលបានឱកាសការងារ និងមានប្រាក់ខែខ្ពស់ បន្ទាប់ពីក្រុមហ៊ុនបារាំងជាច្រើនកំពុងមានតម្រូវការបុគ្គលិកចេះបច្ចេកទេស និងនិយាយភាសាបារាំង។

ប្រាប់អ្នកសារព័ត៌មានក្នុងព្រឹត្តិការភូមិហ្រ្វង់កូហ្វូនី នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា លោកស្រី ឃួន វិច្ឆិកា អគ្គនាយកនៃអគ្គនាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹត្ដការ និងជាអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា កន្លងមកលោកជំទាវក៏បានជួបពិភាក្សាជាមួយសភាពាណិជ្ជកម្ម និងសមាជិកពាណិជ្ជកម្ម បារាំងតែងតែលើកឡើងថា ការស្វែងរកអ្នកចេះនិយភាសារបារាំង គឺមានភាពពិបាក ហើយប្រសិនបើមានអ្នកចេះនិយភាសារបារាំង គឺមានសមត្ថភាពខ្ពស់ និងទទួលប្រាក់ខែខ្ពស់។ លោកស្រីបន្ដថា ក្នុងពេលបច្ចុប្បន្ននេះ ការចេះភាសាច្រើន ពិសេសភាសាបារាំងក៏ជាជម្រើសមួយទៀត ដើម្បីឱ្យមានទស្សនៈវិស័យកាន់តែវែងឆ្ងាយ ពីព្រោះការចេះច្រើនភាសាបានបើកផ្លូវ បើគំនិត និងបើកឱកាសឱ្យយើងសិក្សាស្វែងយល់វប្បធម៌ អរីយ៍ធម៌ ស្រាវជ្រាវ និងឱកាសផ្សេងៗទៀត សម្រាប់សិស្សានុសិស្សជំនាន់ក្រោយ។

លោកស្រីជឿជាក់ថា ដៃគូរ និងក្រុមហ៊ុនបារាំងជាច្រើនកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក៏កំពុងស្វែងរកអ្នកមានចំណេះដឹងជ្រៅជ្រះផ្នែកបច្ចេកទេស និងនិយាយភាសាបារាំង ។ជាពិសេស ការចេះភាសាបារាំងក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការកសាងអនាគតយុវជនកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ លោកស្រីបន្ថែមថា ក្រសួងអប់រំបានជំរុញកម្មវិធីសិក្សាភាសាបារាំង សិក្សាតាំងពីថ្នាក់ចាប់ពីថ្នាក់ទី៤ ដល់ទី១២ ហើយក្រសួងអប់រំបានដាក់ភាសាបារាំងនៅក្នុងវិធីសិក្សា ក្រៅតែកម្មវិធីប្រវត្ដិសាស្រ្ដដែលយើងមានទំនាក់ទំនងយ៉ាងជិតស្និតប្រទេសបារាំង ក៏ដូចជា ប្រទេសបារាំងមានឯកសារស្រាវជ្រាវពាក់ព័ន្ធកម្ពុជាជាច្រើន ។

ជាមយយគ្នានេះ លោកស្រីបានអំពាវនាវឱ្យមានមាតាបិតា និងសហគមន៍ ជំរុញឱ្យសិស្សានុសិស្សរៀនភាសាបារាំងឱ្យបច្រើន ខណៈការរៀន និងចេះនិយាយភាសាបារាំងនាពេលបច្ចុប្បន្ននេះនៅកម្ពុជានូវមានកម្រឹតតិចនៅឡើយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចលើវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និង វិស័យសក្កានុពលសំខាន់ៗមួយចំនួនទៀត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com