ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតី ចាត់ក្រុមគ្រូពេទ្យTYDA នាំអ្នកជំងឺចំនួន ៣នាក់
ថ្ងៃទី ៖ 06-11-2026, ដោយ​​ Dara007 , 37 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានចាត់ក្រុមគ្រូពេទ្យរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំអ្នកជំងឺចំនួន ៣នាក់ ដែលសម្ដេចបានជួបសំណេះសំណាលដោយផ្ទាល់ក្នុងឱកាសសម្ដេចអញ្ជើញចុះជួបសំណេះសំណាល និងចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ អ្នកជំងឺទាំង ៣នាក់នោះរួមមាន៖

១-លោកពូ ប្រាក់ រ៉ន អាយុ ៤៦ឆ្នាំ មកព្យាបាលជំងឺភ្នែកខាងឆ្វេងដែលជាភ្នែកសិប្បនិម្មិត ដោយត្រូវបន្តក់ថ្នាំបន្ថយការរលាក និងដាក់គ្រាប់ភ្នែកសិប្បនិម្មិតថ្មីជូនលោកពូ នៅមន្ទីរពេទ្យព្រះអង្គឌួង ស្ថិតក្នុងរាជធានីភ្នំពេញ ។ ២-លោកពូ ណែម ភឿន អាយុ ៥៧ឆ្នាំ មកព្យាបាលជំងឺទឹកដក់ក្នុងភ្នែកទាំងសងខាងរ៉ាំរ៉ៃ នៅមន្ទីរពេទ្យព្រះអង្គឌួង ស្ថិតក្នុងរាជធានីភ្នំពេញ ។ ៣-លោកពូ​ យិន ប៊ុនធឿន អាយុ ៥៩ឆ្នាំ មកពិនិត្យនិងព្យាបាលជំងឺរលាកទងសួតរ៉ាំរ៉ៃ​ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ស្ថិតក្នុងរាជធានីភ្នំពេញ​ ។ រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល ថ្លៃអាហារប្រចាំថ្ងៃ និងថ្លៃធ្វើដំណើរត្រូវបានទំនុកបម្រុងទាំងស្រុងដោយ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ពោធិ៍សាត់ៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គិតមកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង៦០០លានដុល្លារហើយ ដើម្បីទប់តម្លៃប្រេងឥន្ធនៈដែលឡើងយ៉ាងគំហុក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com