ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្លាំងនគរបាលជាតិ បង្កើនជំនាញការពារឥស្សរជនសំខាន់ៗ និងសន្តិសុខព្រឹត្តិការណ៍ធំៗ
ថ្ងៃទី ៖ 10-08-2026, ដោយ​​ Dara007 , 14 Views
                     
ភ្នំពេញៈ កម្លាំងនគរបាលជាតិ បង្កើនជំនាញការពារឥស្សរជនសំខាន់ៗ និងសន្តិសុខព្រឹត្តិការណ៍ធំៗ ដើម្បីធានាសុវត្ថិភាពដាច់ខាតជូនថ្នាក់ដឹកនាំជាន់ខ្ពស់ និងការរៀបចំសណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិ-អន្តរជាតិ។

នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ​ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស និងលោក LI Xiangming តំណាងស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាសហធិបតីក្នុងពិធីបើកវគ្គនៅនឹងកន្លែង បណ្តុះបណ្តាលជំនាញការពារឥស្សរជនសំខាន់ៗ និងសន្តិសុខព្រឹត្តិការណ៍ធំៗ សម្រាប់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៦ ជូនដល់សិក្ខាកាមកងកម្លាំងនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស។

វគ្គបណ្តុះបណ្តាលជំនាញការពារឥស្សរជនសំខាន់ៗ និងសន្តិសុខព្រឹត្តិការណ៍ធំៗ សម្រាប់កម្លាំងនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស គឺជាកម្មវិធីហ្វឹកហ្វឺនច្បាស់លាស់មួយ ក្នុងគោលបំណងពង្រឹងសមត្ថភាព ជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់កងកម្លាំង ដើម្បីធានាសុវត្ថិភាពដាច់ខាតជូនថ្នាក់ដឹកនាំជាន់ខ្ពស់ និងការរៀបចំសណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិ-អន្តរជាតិ។

ពិធីនេះក៍មានការអញ្ចើញចូលរួមពីសំណាក់ លោកសាស្ត្រាចារ្យ AN Xiaoli ព្រឹទ្ធបុរសផ្នែកការសិក្សា នៃសកលវិទ្យាល័យនគរបាលប្រជាជនចិន ព្រមទាំងសាស្ត្រាចារ្យរង និងក្រុមគ្រូជំនាញចំនួន ០៩ រូប និងលោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស និងលោក-លោកស្រី អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ-លោកប្រធានអង្គភាព គ្រូបង្គោល និងសិក្ខាកាម ចំណុះនាយកដ្ឋានអង្គរក្ស ចំនួន ៦៥នាក់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅតាមបណ្តោយផ្លូវចូលឆ្លងកសិន្ធុខាងលិច នៃប្រាសាទបាគង ដើម្បីប្រមូលទិន្នន័យបច្ចេកទេស និងសិក្សាពីស្ថានភាពខូចខាត នៃរចនាសម្ព័ន្ធទាំងមូល មុនន ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com