ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងការងារ ទទួលការបណ្តុះបណ្តាលពីការប្រើប្រាស់ AI
ថ្ងៃទី ៖ 10-08-2026, ដោយ​​ Dara007 , 40 Views
                     
ភ្នំពេញៈ ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងការងារ ទទួលការបណ្តុះបណ្តាលពីការប្រើប្រាស់ AI ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរស្របតាមគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល ។

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈ” ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាន់ខ្ពស់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំឌីជីថលក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាជំនួយក្នុងការបំពេញការងារ ការធ្វើទំនើបកម្មអភិបាលកិច្ច និងការផ្តល់សេវាសាធារណៈ ព្រមទាំងផ្តោតលើការយល់ដឹងជាយុទ្ធសាស្ត្រពីផលប៉ះពាល់ និងនិន្នាការ AI លើទីផ្សារការងារ ការគ្រប់គ្រងក្រមសីលធម៌ សុវត្ថិភាពទិន្នន័យ និងហានិភ័យ និងការកសាងវប្បធម៌នវានុវត្តន៍ ដែលគាំទ្រការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការកសាងរដ្ឋាភិបាលឌីជីថល លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារៈសំខាន់ និងចូលរួមចំណែកបន្ថែមក្នុងការលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំក្រសួងឱ្យកាន់តែបំពេញកិច្ចការនិងតួនាទីភារកិច្ចមានប្រសិទ្ធភាពបន្ថែមទៀត ឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការរបស់សាធារណជន បងប្អូនកម្មករនិយោជិត និងនិយោជកផងដែរ។

លោកស្រីបានរំលឹកឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើហានិភ័យមួយចំនួនដូចជា៖ ហានិភ័យនៃការលេចធ្លាយព័ត៌មានសម្ងាត់ ភាពមិនច្បាស់លាស់ និងការប្រឌិតព័ត៌មានខុសឆ្គងពីប្រព័ន្ធ AI ភាពលំអៀងនៃទិន្នន័យ ការបាត់បង់ភាពច្នៃប្រឌិត និងការធ្លាក់ចុះសមត្ថភាពមន្ត្រីដោយសារការពឹងផ្អែកខ្លាំងពេកលើការប្រើប្រាស់ប្រព័ន្ធ AI និងបញ្ហាគតិយុត្ត និងកម្មសិទ្ធិបញ្ញាផ្សេងៗ។

នាឱកាសនោះ លោកស្រីបានក៏ថ្លែងនូវអំណរគុណចំពោះ លោកគ្រូឧទ្ទេសនិងក្រុមការងារមកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានចំណាយពេលវេលាចែករំលែកនូវចំណេះក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ។

ជាចុងក្រោយ លោកស្រីបានផ្តល់អនុសាសន៍ដល់សិក្ខាកាមជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការឱ្យពង្រឹងចំណេះដឹង និងប្រើប្រាស់ AI និងបច្ចេកវិទ្យាឌីជីថល ដើម្បីកែលម្អការងាររដ្ឋបាល និងការផ្តល់សេវាសាធារណៈ។ ទន្ទឹមនេះ ត្រូវបន្តចែករំលែកចំណេះដឹងនេះដល់មន្ត្រីក្រោមឱវាទ ឈ្វេងយល់ពីបច្ចេកវិទ្យាថ្មីៗ បង្កើតវប្បធម៌នវានុវត្តន៍ និងស្វែងរកលទ្ធភាពប្រើប្រាស់ AI ឱ្យកាន់តែមានប្រសិទ្ធភាព៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅតាមបណ្តោយផ្លូវចូលឆ្លងកសិន្ធុខាងលិច នៃប្រាសាទបាគង ដើម្បីប្រមូលទិន្នន័យបច្ចេកទេស និងសិក្សាពីស្ថានភាពខូចខាត នៃរចនាសម្ព័ន្ធទាំងមូល មុនន ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com