ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អគ្គិភ័យលេបត្របាក់ផ្សារនាគមាសអស់ជាង២០០តូប
ថ្ងៃទី ៖ 29-08-2026, ដោយ​​ Admin , 33 Views
                     
ភ្នំពេញ : តូបលក់បន្លែ និងផ្លែឈើជាង២០០តូបនៅក្នុងផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ត្រូវអគ្គិភ័យឆក់យកក្នុងពេលមួយប៉ព្រិច បើទោះសមត្ថកិច្ចបញ្ចេញរថយន្តពន្លត់អគ្គិភ័យភ្លាមៗក៍ដោយ ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានបង្ហោះសារនៅថ្ងៃសៅរ៍ ទី២៩ សីហានេះថា កាលពីថ្ងៃសុក្រម្សិលមុិញ អគ្គិភ័យឆេះបំផ្លាញផ្សារនាគមាស អស់ចំនួន ២១១តូប សុទ្ធសឹងជាប្រភេទតូប និងស្តង់លក់បន្លែ ផ្លែឈើ ប៉ុន្តែមិនមានបង្កជារបួស ឬស្លាប់មនុស្សនោះទេ។

បើតាមអ្នកនាំពាក្យបានបញ្ជាក់ថា ព្រឹកនេះតំណាងក្រុមហ៊ុនផ្សារ និងអាជ្ញាធរខណ្ឌទួលគោកបានចុះផ្សព្វផ្សាយអំពីដំណោះស្រាយក្នុងការរៀបចំជូនបងប្អូនអាជីវករដែលរងផលប៉ះពាល់ទាំងអស់មកលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន ដោយរង់ចាំម្ចាស់ផ្សារ និងអាជ្ញាធធ្វើការសំអាតសំណល់រួចរាល់ ។ ក្រុមហ៊ុនផ្សារនឹងសាងសង់តូប/ស្តង់ជូនអាជីវករទៅតាមទំហំ និងទីតាំងដែលមានកន្លងមក​នៅកន្លែង​ដេីម​វិញ។ បងប្អូនអាជីវករទាំងអស់ពិតសប្បាយរីករាយ និងបានសម្ដែងនូវអំណរគុណចំពោះការសម្របសម្រួលរបស់អាជ្ញាធរ និងបានទទួលយកតាមការរៀបចំនេះ ដោយមិនមានការតវ៉ាណាមួយឡើយ។

បន្ថែមពីនោះ លោកស្រី ដោ សម្ផស្ស បានផ្ញេីជូនជនឆ្លៀតឱកាស ជាពិសេសក្រុមប្រឆាំងក្រៅស្រុកមួយក្តាប់តូច កុំយកពេលមាន​ទុក្ខ​លំបាក​របស់បងប្អូនអាជីករ ទៅកេងចំណេញនយោបាយស្មោគគ្រោករបស់ខ្លួន ពួកគាត់កំពុងមានទុក្ខបាត់បង់ទ្រព្យសម្បតិ្ត និងខាតបង់ពេលវេលាប្រកបអាជីវកម្ម ហើយពួកគាត់បានដឹងច្បាស់ជាងគេទាំងអស់ថាគ្រោះថ្នាក់នេះកើតឡើងដោយសារអ្វីនោះ អ៊ីចឹងកុំចូលចិត្តបំពុលបរិយាកាសពេក៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ដើម្បីផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com