ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
មហាជន ជិត៨ពាន់នាក់ ចូលសម្ពោធកំណាត់ផ្លូវជាតិលេខ៧
ថ្ងៃទី ៖ 05-07-2026, ដោយ​​ Dara007 , 15 Views
                     
កំពង់ចាមៈ មហាជន ជិត៨ពាន់នាក់ ចូលសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ដែលជាសមិទ្ធផលថ្មីស្រឡាងមួយបម្រើដល់ផលប្រយោជន៍សាធារណៈ។

លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងលោក លឹម សុីដេនីន រដ្ឋលេខាធិការ និងដឹកជញ្ជូន កំពុងញាប់ដៃញាប់ជើងរៀបចំតុបតែងលម្អ និងរៀបចំទីតាំងយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមលក្ខណៈទទួលរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កំណាត់ផ្លូវជាតិលេខ៧ ដែលជាសមិទ្ធផលថ្មីស្រឡាងមួយបម្រើដល់ផលប្រយោជន៍សាធារណៈ។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងត្រូវប្រារព្ធឡើងចំថ្ងៃដែលមានលេខនាំសំណាង និងជានិមិត្តរូបដ៏អស្ចារ្យ គឺផ្លូវជាតិលេខ៧ សម្ពោធនៅថ្ងៃទី០៧ ខែ៧ មានការចូលរួមពីមហាជនរហូតដល់ ៧៧៧៧នាក់។

នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ អភិបាលខេត្តកំពង់ចាម និងលោករដ្ឋលេខាធិការក្រសួងសាធារណការ ព្រមទាំង ក្រុមងារ និងអាជ្ញាធរមូលដ្ឋាន បានរៀបចំតុបតែងលម្អនៅតាមបណ្តោយដងផ្លូវជាតិលេខ៧ មានការចងបដាពាក្យស្លោក ទង់ជាតិ និងទង់ជម្រុះពណ៌ ដើម្បីញ៉ាំងបរិយាកាសឱ្យកាន់តែមានភាពអធិកអធម។ ណែនាំឲ្យរៀបចំផ្លូវវាងបណ្តោះអាសន្នសម្រាប់រថយន្តដឹកទំនិញធុនធ្ងន់ ដើម្បីចៀសវាងការកកស្ទះនៅទីតាំងប្រារព្ធពិធី នៅភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ។

គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧ នេះ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ក៏ដូចជាការតភ្ជាប់ទៅកាន់បណ្តាខេត្តនានាផងដែរ។ អាជ្ញាធរខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអបអរសាទរសមិទ្ធផលថ្មីនេះ និងធ្វើដំណើរដោយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ រៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍មួយ ចាប់ពីដើមខែកក្កដា ឆ្នាំ២០២៦ ស្តីពី«ការរកឃើញវត្ថុបុរាណថ្មីៗនៅប្រាសាទតាព្រហ្ម» ដោយបានជ្រើសរើសយកសមុច្ច័យចំនួន២១ មានគ្រឿងសម្គាល់ និងកេតនភណ្ឌរបស់ព្រះលោកេសូ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com