ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អាល្លឺម៉ង់ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន  
ថ្ងៃទី ៖ 05-06-2026, ដោយ​​ Dara007 , 44 Views
                     
ភ្នំពេញៈ ប្រទេសអាល្លឺម៉ង់ (តាមរយៈទីភ្នាក់ងារ GIZ និងអង្គការដៃគូផ្សេងៗ) បានបញ្ជាក់ពីការប្តេជ្ញាចិត្តគាំក្រសួងបរិស្កាន ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សធនធានធម្មជាតិ តាមរយៈគម្រោង ការគ្រប់គ្រងសំណល់ និងសេដ្ឋកិច្ចបៃតង។  

លោក Christof Weigelmeier បានបញ្ជាក់ពីការគាំទ្ររបស់ប្រទេសអល្លឺម៉ង ជាពិសេសអង្គការ GIZលើគម្រោងគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការកាត់បន្ថយនិងការកែច្នៃសំរាមនិងសំណល់ប្លាស្ទិក គម្រោងអភិរក្សតំបន់កោះស្រឡៅ ក្នុងខេត្តកោះកុង ដែលផ្តោតលើការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការថែរក្សាជីវចម្រុះ។   ប្រទេសអាល្លឺម៉ង់ បាននឹងកំពុងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តសកម្មភាពផ្តោតលើផែនការជាតិរួមចំណែក ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣របស់ប្រទេសកម្ពុជា យុទ្ធសាស្ត្រ NDC 3.0 ក្នុងគោលដៅជួយគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិក និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ឱ្យមានភាពធន់នឹងអាកាសធាតុ និងរីកចម្រើនរុងរឿង។

  ក្នុងឱកាសនោះ លោក អ៊ាង សុផល្លែត បានមានប្រសាសន៍ថា កម្ពុជាត្រូវបានចាត់ជាប្រទេសដែលមាន បរិស្ថានធម្មជាតិល្អលេខ១ លើពិភពលោក ក្នុងរបាយការណ៍របស់ U.S. News & World Report ស្របពេលដែលក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលរួមជាមួយដៃគូអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន ធ្វើការរួមគ្នាលើកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ព្រមទាំងជួយលើកកម្ពស់ សេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ឱ្យស្របតាមគោលដៅអភិវឌ្ឍន៍ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភចំនួន៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព។

  លោករដ្ឋមន្រ្តី បានថ្លែងរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើជីវភាពសហគមន៍មូលដ្ឋាន ព្រោះការអភិរក្សធនធានធម្មជាតិ មិនអាចទទួលបានជោគជ័យឡើយ ប្រសិនបើប្រជាពលរដ្ឋ ខ្វះមុខរបរ និងប្រាក់ចំណូល。ការលើកកម្ពស់ជីវភាពជួយ កាត់ផ្តាច់ការការពឹងផ្អែកលើ អនុផលព្រៃឈើ ការកាប់ឈើ ឬការបរបាញ់សត្វ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

ក្រសួងបរិស្ថានបាននិងកំពុងជំរុញគម្រោងអភិវឌ្ឍន៍ គោលដៅលំហែបៃតង ក្នុងតំបន់ការពារធម្មជាតិ ស្របតាមអនុសាស្រ្តដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ បង្កើតចំណូលផ្ទាល់ដល់សហគមន៍មូលដ្ឋានទាំងអស់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៦ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (DFC) បានអនុម័តទឹកប្រាក់ចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីគាំទ្រដល់ការពង្រីកហេដ្ឋា ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com