ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលខាងមុខ
ថ្ងៃទី ៖ 03-06-2026, ដោយ​​ Dara007 , 9 Views
                     
ភ្នំពេញៈ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ថ្លែងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលខាងមុខ ដើម្បីរំលេចអំពីលទ្ធផលស្នាដៃជាច្រើនរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ក្រោមការសម្របសម្រួល និងជំរុញពី គ.ប.ឆ.ប. ដែលដឹកនាំផ្ទាល់ដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី និងដែលសម្រេចបានកន្លងមក លើការងារបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) មានប្រសាសន៍ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលខាងមុខ និងអញ្ជើញបណ្តាប្រទេស និងអង្គការអន្តរជាតិនានា ចូលរួម ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍។

លោកសន្តិបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ លើគ្រប់វិស័យ ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ រយៈពេលជិត៣០ឆ្នាំ។ ទន្ទឹមនេះដែរ កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទទួលបានលទ្ធផលផ្លែផ្កា ជាបន្តបន្ទាប់។

លោកសន្តិបណ្ឌិតបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្ត ម៉ឺងម៉ាត់ក្នុងការដាក់ចេញនូវវិធានការបង្ក្រាប និងបោសសម្អាតក្រុមបណ្តាញចាត់តាំងឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុលោមតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោកសន្តិបណ្ឌិត បានរំលេចអំពីលទ្ធផលស្នាដៃជាច្រើនរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ក្រោមការសម្របសម្រួល និងជំរុញពី គ.ប.ឆ.ប. ដែលដឹកនាំផ្ទាល់ដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី និងដែលសម្រេចបានកន្លងមក លើការងារបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានគូសបញ្ជាក់ចំណាប់អារម្មណ៍ចូលរួមរបស់ ភាគី កូរ៉េ ចំពោះសន្និសីទអន្តរជាតិ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ នាពេលខាងមុខនេះ។

លោកឯកអគ្គរដ្ឋទូតបានបង្ហាញការពេញចិត្ត និងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលស្តែងចេញតាមលទ្ធផលបង្រ្កាបជាក់ស្តែង និងការប្រកាសដាក់ឱ្យប្រើប្រាស់នូវច្បាប់ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោក បានកត់សម្គាល់ថា ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់ កម្ពុជាអាចធ្វើ ជាគំរូ សម្រាប់ប្រទេសដទៃទៀត ។

លោក បានទទួលស្គាល់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាប្រភេទឧក្រិដ្ឋកម្មឆ្លងដែន ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ។

លោក ក៏បានកោតសរសើរ សមត្ថកិច្ច និងតុលាការកម្ពុជា ដែលបានផ្តល់យុត្តិធម៌ដល់និស្សិតរងគ្រោះកូរ៉េ ដោយបានដាក់ទោសធ្ងន់ធ្ងរចំពោះឧក្រិដ្ឋជន ដោយចំណាត់ការនេះទទួលបានការសាទរយ៉ាងខ្លាំងពីពលរដ្ឋកូរ៉េ ។

លោក មានជំនឿជឿជាក់លើការប្តេជ្ញាចិត្ត របស់កម្ពុជា ក្នុងការបន្តបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព។ លោកក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចកម្ពុជា ដែលបានផ្តល់កិច្ចសហការល្អលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈក្រុមការងាររួមកម្ពុជា-កូរ៉េ។

មុននឹងបញ្ចប់ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធបច្ចុប្បន្នភាព ក៏ដូចជាជំហានបន្ទាប់ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ការផ្លាស់ប្តូរព័ត៌មាន និងការរួមសហការលើការងារបណ្តុះបណ្តាល និងកសាងសមត្ថភាពដល់មន្រ្តីអនុវត្តច្បាប់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្រុមអ្នកជំនាញការអាដហុក (Ad hoc) នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (ហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក) បានចាប់ផ្តើមចុះពិនិត្យតាមការ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com