|
សមត្ថកិច្ចខេត្ដប៉ៃលិន កំពុងឡោមព័ទ្ធទីតាំងមួយកន្លែង នៅក្បែរព្រំដែន ដែលសង្ស័យពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា
ថ្ងៃទី ៖ 03-06-2026, ដោយ Dara007 , 9 Views
ប៉ៃលិនៈ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះ កំពុងឡោមព័ទ្ធទីតាំងមួយកន្លែង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន ដែលសង្ស័យពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា (Online Scam) ដើម្បីពង្រឹងសន្តិសុខសង្គម និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា ឱ្យអស់ពីមូលដ្ឋានក្នុងខេត្ត។
យុទ្ធនាការបន្តចុះត្រួតពិនិត្យរដ្ឋបាល និងបង្ក្រាប នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ឬទីតាំងសង្ស័យ និងការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅតាមដងផ្លូវជាតិសំខាន់ៗក្នុងខេត្ត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គឺក្នុងគោលបំណង រឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូល ស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់គ្រងសុវត្ថិភាព តាមរយៈការលួចចូល មករស់នៅដោយខុសច្បាប់ នៅតាមទីតាំងរស់នៅប្រមូលផ្តុំរបស់ជនបរទេស តាមសណ្ឋាគារ ផ្ទះសំណាក់ រីសត ផ្ទះជួល ផ្ទះល្វែង និងទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពជួញដូរមនុស្ស ជាពិសេសបទល្មើសបច្ចេកវិទ្យា(Online Scam) ឱ្យមានប្រសិទ្ធភាពខ្ពស់៕
|