|
អ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុកបន្តចុះពិនិត្យការដ្ឋានជួសជុលប្រាសាទបក្សីចាំក្រុង និងកំពង់ទឹកយសោតដាក
ថ្ងៃទី ៖ 03-06-2026, ដោយ Dara007 , 46 Views
សៀបរាបៈ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានបន្តចុះពិនិត្យការងារនៅតាមការដ្ឋានជួសជុលប្រាសាទមួយចំនួនទៀតក្នុងតំបន់រមណីយដ្ឋានអង្គរ រួមមានប្រាសាទបក្សីចាំក្រុង និងកំពង់ទឹកយសោតដាក។
ដូចការដ្ឋានការងារដទៃទៀតដែរ ក្រុមការងារអាដហុកបានស្តាប់ការធ្វើបទបង្ហាញនៅតាមគម្រោងការងារ យ៉ាងយកចិត្តទុកដាក់ ដើម្បីតាមដាន និងផ្តល់អនុសាសន៍បន្ថែម ដើម្បីឱ្យការងារអនុលោមតាមធម្មនុញ្ញអង្គរ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសកម្រិតអន្តរជាតិ។
សូមជម្រាបថា គណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក នឹងផ្តល់អនុសាសន៍លម្អិតបន្ថែមលើការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤២ ស្តីពីការងារអភិរក្ស អភិវឌ្ឍន៍ និងថែរក្សារមណីយដ្ឋានអង្គរ ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០២៦៕
|