ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុននីកូទីន នៅតែបំពានច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់
ថ្ងៃទី ៖ 29-05-2026, ដោយ​​ Dara007 , 42 Views
                     
ភ្នំពេញៈ ក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុននីកូទីន នៅតែបំពានទៅនឹងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ការបំពានទៅនឹងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ តាមរយៈការផ្សាយពាណិជ្ជកម្មបារីនៅកន្លែងលក់បារី ការណែនាំឲ្យអ្នកលក់បារីតាំងលក់បារីខុសពីច្បាប់កំណត់ និងការចែកចាយបារីដែលគ្មានសារព្រមានសុខភាពត្រឹមត្រូវ និងគ្មានតែមប្រិ៍ពន្ធជាដើម។ ចំពោះបារីអេឡិចត្រូនិកនិងផលិតផលអេចឈ៍ ធី ភី នៅតែបន្តបំពានផ្សាយលក់តាមបណ្តាញព័ត៌មានសង្គម។

ទម្លាយល្បិចបង្កើតភាពទាក់ទាញ ប្រឆាំងការញៀននីកូទីន និងថ្នាំជក់” គឺជាប្រធានបទនៃទិវាពិភពលោកគ្មានថ្នាំជក់២០២៦។ ប្រធានបទនេះមានគោលបំណង លាតត្រដាងល្បិចកលរបស់ក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុននីកូទីន ក្នុងការបន្តច្នៃប្រឌិតបង្កើត និងប្តូររូបរាងផលិតផលរបស់ខ្លួន ដើម្បីទាក់ទាញមនុស្សជំនាន់ថ្មី កុមារនិងវ័យជំទង់។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានឱ្យដឹងថា ឧស្សាហករថ្នាំជក់ មិនត្រឹមតែផលិតបារីប៉ុណ្ណោះទេ ប៉ុន្តែក៏បានផលិតនិងចែកចាយបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី (HTPs) ដែលបានហាមឃាត់ដោយរដ្ឋាភិបាល។ នៅកម្ពុជា ឧស្សាហករថ្នាំជក់ និងឧស្សាហករនីកូទីន បានបន្តផ្សព្វផ្សាយផលិតផលរបស់ខ្លួន ដើម្បីទាក់ទាញកុមារ និងយុវជនតាមមធ្យោបាយផ្សេងៗ ជាពិសេសតាមបណ្តាញព័ត៌មានសង្គម បើទោះបីជាដឹងថាទង្វើរបស់ខ្លួនផ្ទុយទៅនឹងច្បាប់ និងបទបញ្ជារបស់រាជរដ្ឋាភិបាលក៏ដោយ។

ចំពោះបារី ការបំពានទៅនឹងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ របស់ក្រុមហ៊ុនថ្នាំជក់ បានកើតឡើងតាមរយៈការផ្សាយពាណិជ្ជកម្មបារីនៅកន្លែងលក់បារី ការណែនាំឲ្យអ្នកលក់បារីតាំងលក់បារីខុសពីច្បាប់កំណត់ និងការចែកចាយបារីដែលគ្មានសារព្រមានសុខភាពត្រឹមត្រូវ និងគ្មានតែមប្រិ៍ពន្ធជាដើម។ ចំពោះបារីអេឡិចត្រូនិកនិងផលិតផលអេចឈ៍ ធី ភី នៅតែបន្តបំពានផ្សាយលក់តាមបណ្តាញព័ត៌មានសង្គម។ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ បានចាត់វិធានការលើការប្រើប្រាស់ និងការចែកចាយបារីអេឡិចត្រូនិកនិងផលិតផលអេចឈ៍ ធី ភី ជាបន្តបន្ទាប់។

ដោយមើលឃើញថា ក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុននីកូទីន នៅតែបន្តបំពានច្បាប់ និងបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញសេចក្តីណែនាំដល់អង្គភាពចំណុះ និងមូលដ្ឋានអាជីរកម្មទាំងអស់ មិនឲ្យសហការ ឬចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុននីកូទីន ទោះក្នុងគោលបំណងអ្វីក៏ដោយ។

ការដាក់ចេញវិធានថ្មីនេះ ស្របគ្នានឹងវិធានការរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងទេសចរណ៍ ដែលបានហាមឃាត់អង្គភាពចំណុះគ្រឹះស្ថានសិក្សា និងមូលដ្ឋានអាជីវកម្ម មិនឲ្យពាក់ព័ន្ធសហការជាមួយក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុននីកូទីន ក្នុងគោលបំណងការពារមូលធនមនុស្សរបស់កម្ពុជា កុំឲ្យធ្លាក់ទៅក្នុងល្បិចកលទាក់ទាញ ភូតកុហករបស់ក្រុមហ៊ុននេះ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្ថមថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានរួមចំណែកជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា រួមទាំ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com