ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សត្វកាំប្រម៉ា យកមកលែងទៅក្នុងព្រៃតំបន់អង្គរ
ថ្ងៃទី ៖ 26-05-2026, ដោយ​​ Dara007 , 38 Views
                     
សៀមរាបៈ អង្គការគាំពារសត្វព្រៃកម្ពុជា(CWC) បាននាំយកសត្វកាំប្រម៉ាចំនួន២ក្បាល មកប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីផ្សាំងទុកមួយរយៈមុននឹងព្រលែងឱ្យរស់នៅតាមធម្មជាតិទៅក្នុងព្រៃតំបន់អង្គរ។

លោក ទ្រី ស៊ីថេង ប្រធានអង្គការគាំពារសត្វព្រៃកម្ពុជា(CWC) ឱ្យដឹងថា សត្វកាំប្រម៉ាទាំងពីរក្បាលនេះ គឺលោកបានទទួលពីមេបញ្ជាការយោធាមួយរូប នៅតំបន់អូស្មាច់ ខេត្តឧត្តរមានជ័យ។លោកថា ជាយូរមកហើយ មេបញ្ជាការទាហានម្នាក់ បានចិញ្ចឹមសត្វកាំប្រម៉ាសរុបចំនួន៣ក្បាល ក៏ប៉ុន្តែកាំប្រម៉ាមួយក្នុងចំណោមនោះបានចាស់ហើយងាប់ ។

បន្ទាប់មក ក៏មានសង្គ្រាមនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃកើតឡើង។ ដោយសារតែមេបញ្ជាការរូបនោះរវល់រឿងការពារព្រំដែនខ្មែរ ហើយម្យ៉ាងទៀតគាត់ចង់ឱ្យសត្វកាំប្រម៉ាដែលគាត់ចិញ្ចឹមទាំងពីរមានសុវត្ថិភាពផង ក៏ប្រគល់វា មកឱ្យអង្គការគាំពារសត្វព្រៃកម្ពុជាយកមកថែរក្សាតែម្ដង។លោកបញ្ជាក់ទៀតថា មូលហេតុដែលលោកសម្រេចចិត្តយកសត្វកាំប្រម៉ាទាំងពីរក្បាលមកថែរក្សានៅតំបន់អង្គរ ដោយសារតែលោកចង់ឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ នៅពេលមកទស្សនាអង្គរ គឺមិនត្រឹមតែឃើញប្រាសាទបុរាណតែប៉ុណ្ណោះទេ គឺចង់ឱ្យភ្ញៀវទេសចរ បានឃើញទាំងសម្បត្តិធម្មជាតិនិងសត្វព្រៃផងដែរ។

លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើនិងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា នៅក្នុងព្រៃតំបន់អង្គរ ក៏មានសត្វកាំប្រម៉ាមួយចំនួនកំពុងរស់នៅដែរ។ ការព្រលែងសត្វកាំប្រម៉ា២ក្បាល ដែលបានពីតំបន់ផ្សេង ឱ្យរស់នៅក្នុងតំបន់អង្គរ គឺពិតជាធ្វើឱ្យចំនួនសត្វកាំប្រម៉ានៅក្នុងព្រៃអង្គរ មានចំនួនកើនឡើងបន្ថែមទៀត។

លោក ជូរ៉ា ឌីណា រំពឹងថាសត្វកាំប្រម៉ាចំនួន២ក្បាល ដែលព្រលែងនៅក្នុងព្រៃអង្គរពេលនេះ អាចនឹងមានសម្ព័ន្ធភាព ជាមួយនឹងសត្វដែលរស់នៅក្នុងព្រៃអង្គរជាយូរមកហើយ ព្រមទាំងពួកគេអាចនឹងបង្កើតកូន ចៅបានកាន់តែច្រើននៅពេលខាងមុខថែមទៀត។ អ្នកជំនាញអាជ្ញាធរជាតិអប្សរាបញ្ជាក់ទៀតថា ចាប់តាំងពីឆ្នាំ២០១៣មក អាជ្ញាធរជាតិអប្សរា បានសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានដោះលែងសត្វជាច្រើនប្រភេទឱ្យរស់នៅក្នុងព្រៃតំបន់អង្គរ។ សត្វទាំងនោះមានដូចជា៖ សត្វឈ្លូស ស្វាព្រាហ្ម ឆ្មាដាវ សំពោច ព្រមទាំងសត្វស្លាប មានក្ងោក កេងកងតូច កេងកងធំនិងសត្វរវាំងជាដើម។ ទៅថ្ងៃខាងមុខ អង្គការគាំពារសត្វព្រៃកម្ពុជា(CWC)ក៏មានគម្រោងដោះលែងសត្វប្រើសមួយចំនួននៅក្នុងតំបន់អង្គរផងដែរ ក៏ប៉ុន្តែត្រូវរង់ចាំឱ្យព្រៃតំបន់អង្គរមានសុវត្ថិភាពជាមុនសិន។

សូមជម្រាបផងដែរថា បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា បានសហការជាមួយអង្គការគាំពារសត្វព្រៃកម្ពុជា និងស្ថាប័នប៉ូលីសបេតិកភណ្ឌ ព្រមទាំងរដ្ឋបាលព្រៃឈើផង ដើម្បីការពារសត្វព្រៃគ្រប់ប្រភេទនៅក្នុងតំបន់អង្គរ ឱ្យមានសុវត្ថិភាព ដើម្បីបរិស្ថាននិងជីវចម្រុះ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រដ្ឋាភិបាលស្វីស នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ។ការបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ន ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com