ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សហជីពនៅកម្ពុជាគាំទ្ររដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត
ថ្ងៃទី ៖ 20-03-2026, ដោយ​​ Dara007 , 7 Views
                     
ភ្នំពេញៈ ក្រោយកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅល្ងាចថ្ងៃទី២០ ខែមីនានេះ សហជីពគ្រប់និន្នាការនៅកម្ពុជាបង្ហាញការពេញចិត្តនិងគាំទ្ររាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ក្នុងការជួយដល់បងប្អូនកម្មករនិយោជិតក្នុងស្ថានភាពប្រេងឥន្ទនៈឡើងថ្លៃ ដោយបានជួយកាត់បន្ថយសម្ពាធចំណាយប្រចាំថ្ងៃបានទាន់ពេលវេលា។

លោក ស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា សប្បាយចិត្តនៅពេលឃើញមានការយកចិត្តទុកដាក់ពីសំណាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រាលទុក្ខលំបាកដល់កម្មករនិយោជិត តាមរយៈការចេញបទបញ្ជាឱ្យមានកិច្ចប្រជុំបន្ទាន់ជាមួយភាគីពាក់ព័ន្ធដើម្បីស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតកម្មករនិយោជិត។

លោកស្រីថ្លែងថា៖«ខ្ញុំគាំទ្រចំពោះការសម្រេចឱ្យមានការដំឡើងសោហ៊ុយធ្វើដំណើរសម្រាប់ប្អូនកម្មករនិយោជិតនៅក្នុងបរិបទដែលយើងកំពុងតែប្រឈម វាជួយរួមចំណែកជួយដល់កម្មករនិយោជិតនៅពេលដែលពួកគាត់កំពុងប្រឈមបញ្ហាសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់»។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ មើលឃើញថា ខ្ញុំមើលឃើញថា ទាំងភាគីរដ្ឋាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាភាគីនិយោជកសុទ្ធតែបានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការឆ្លើយតបចំពោះស្ថានការប្រេងឡើងថ្លៃនេះ ជាពិសេស ក្នុងស្ថានភាពនេះភាគីនិយោជកបានរួមចំណែកបន្ថែមការចំណាយរបស់ខ្លួនទាំងដែលខ្លួនក៏កំពុងតែរងផលប៉ះពាល់ដូចគ្នាដែរ។ លោកថា ភាគីនិយោជកពិតជាបានដើរតួនាទីសំខាន់ក្នុងការឆ្លើយតបដោយសម្រេចបន្ថែមថ្លៃធ្វើដំណើរចំនួន ២,៥០ ដុល្លារបណ្តោះអាសន្នក្នុងស្ថានភាពវិបត្តិប្រេងកំពុងឡើងថ្លៃ។

លោកថ្លែងថា៖«ក្នុងស្ថានភាពដែលគាត់កំពុងតែលំបាកហើយ គាត់បែជា ងាកមកបន្ថែមប្រាក់ឧបត្ថម្ភបណ្តោះអាសន្នបន្ថែមទៀតទៅដល់ បងប្អូនកម្មករដូចច្នេះ ចំណុចនេះដែលជារឿងមួយពិសេស ដែលខ្ញុំមើលឃើញថាជាការឆ្លើយតបមួយដ៏ល្អបំផុតសម្រាប់ខ្មែរយើង»។

គួរបញ្ជាក់ថា ក្រោយពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានណែនាំដល់ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកកិច្ចប្រជុំពិភាក្សាជាបន្ទាន់ជាមួយភាគីពាក់ព័ន្ធដើម្បីស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតកម្មករនិយោជិត ជាលទ្ធផល អង្គប្រជុំបានឯកភាពផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ ដុល្លារសហរដ្ឋអាម៉េរិក៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រោយកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅល្ងាចថ្ងៃទី២០ ខែមីនានេះ សហជីពគ្រប់និន្នាការនៅកម្ពុជាបង្ហាញការពេញចិត្តនិងគាំទ្ររាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ក្នុងការជួយដល់បងប្អូនកម្មករនិយោជិត ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com